នាយករដ្ឋមន្រ្តីជប៉ុនលោក Abe Shinzo បានធ្វើអត្ថាធិប្បាយនៅថ្ងៃទី ២២ លើកម្មវិធីរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក ដែលរងគ្រោះដោយការឆ្លងរាលដាលនៃជំងឺ Covid=19 ។
យុទ្ធនាការទេសចរណ៍ថ្មី “Go To Travel” បានចាប់ផ្តើមនៅថ្ងៃទី ២២ ដែលបានផ្តល់នូវការបញ្ចុះតម្លៃលើមធ្យោបាយធ្វើដំណើរ កន្លែងស្នាក់នៅ និងគូប៉ុងដែលអាចប្រើបាននៅតាមកន្លែងទេសចរណ៍ និងហាងលក់វត្ថុអនុស្សាវរីយ៍។ លោក Abe បាននិយាយថា គោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការបន្តសកម្មភាពសេដ្ឋកិច្ច ដោយប្រុងប្រយ័ត្ននៅតែមិនផ្លាស់ប្តូរ។

ទន្ទឹមនឹងនេះ លោកបានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការរបស់ប្រជាជន ដើម្បីចៀសវាងកន្លែងដែលមានមនុស្សកកកុញ ការទំនាក់ទំនងជិតស្និទ្ធ កន្លែងដែលត្រូវបានកំណត់ និងកន្លែងដែលបិទដើម្បីការពារការឆ្លងរាលដាល។ លោក Abe បានបន្ថែមទៀតថា ការធ្វើតេស្តហ្មត់ចត់នឹងត្រូវធ្វើឡើងនៅតាមមូលដ្ឋាននានាសម្រាប់មនុស្សចាស់ ហើយរដ្ឋាភិបាលនឹងពិគ្រោះយោបល់ជាមួយអ្នកជំនាញ លើវិធីដើម្បីការពារការឆ្លង និងស្ថានភាពអ្នកជំងឺដែលបានឆ្លងជំងឺរាតត្បាត៕

អត្ថបទ៖ នីតា
ប្រភព៖ nhk


