ប្រទេសជប៉ុន នឹងចាប់ផ្តើមការចរចារដើម្បីដំណើរអាជីវកម្មឡើងវិញ រវាងប្រទេសអាស៊ីទាំង ១០ រួមមានប្រទេសចិន និងកូរ៉េខាងត្បូង ដោយសម្លឹងឆ្ពោះទៅរកសេដ្ឋកិច្ចដែលកំពុងស្ដារឡើងវិញ នេះបើយោងតាមប្រភពរបស់រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃសុក្រ ។ ប្រទេសជប៉ុនក៏នឹងចាប់ផ្តើមការចរចានៅក្នុងខែកក្កដា ជាមួយប្រទេសប្រ៊ុយណេ កម្ពុជា ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោលី មីយ៉ាន់ម៉ា សិង្ហបុរី និងតៃវ៉ាន់។
ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងការបរទេសលោក Toshimitsu Motegi បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Tokyo កាលពីថ្ងៃសុក្រ ថា « យើងគ្រោងនឹងចាប់ផ្តើមដំណើរជាជំហានៗ ដោយចាប់ផ្តើមពីប្រទេសដែលបានទប់ស្កាត់ការរីករាលដាល និងការចម្លងជំងឺបានល្អ »។ ចំពោះតំបន់ទាំង ១០ ដែលមានទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំជាមួយជប៉ុនភាគច្រើន ទទួលជោគជ័យក្នុងការទប់ស្កាត់ការឆ្លងជំងឺ ដូច្នេះហើយការរីករាលដាលនៅទីនោះត្រូវបានគេចាត់ទុកថាស្ថិតក្រោមការគ្រប់គ្រង។

លោក Motegi បានបន្ថែមថា ក្រោមការរៀបចំរបស់ជប៉ុននឹងផ្តល់អាទិភាពដល់អ្នកធ្វើដំណើរអាជីវកម្ម និងបុគ្គលិកបរទេសជំនាញដែលជប៉ុនត្រូវការ មុនពេលបន្ធូរបន្ថយការរឹតបន្តឹងចំពោះនិស្សិតបរទេស និងចុងក្រោយចំពោះភ្ញៀវទេសចរ។ រដ្ឋាភិបាលក៏បានបញ្ជាក់ថា អ្នកដំណើរដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀង នឹងត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសជប៉ុន បន្ទាប់ពីការធ្វើតេស្តអវិជ្ជមាន Covid-19 និងគោលបំណងក្នុងការធ្វើដំណើរ និងស្នាក់នៅរបស់ពួកគេនៅប្រទេសជប៉ុន។ ជប៉ុនបានពិភាក្សារួចហើយស្តីពី ការធ្វើដំណើរធុរកិច្ចលំហែកាយបន្ថែមទៀត ជាមួយប្រទេសវៀតណាម ថៃ អូស្រ្តាលី និងនូវែលសេឡង់។

ជាមួយនឹងការបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរ ជប៉ុននឹងបង្កើនចំនួនការធ្វើតេស្ត៍នៅតាមអាកាសយានដ្ឋានជារៀងរាល់ថ្ងៃ ដោយជប៉ុនបានបង្កើតមជ្ឈមណ្ឌលសាកល្បងថ្មីសម្រាប់ជំងឺ Covid-19 នៅខាងក្រៅអាកាសយានដ្ឋានធំៗចំនួន៣ គឺ Haneda , Narita និង Kansai នារដូវក្តៅនេះ។ ការស្ថាបនាគ្រឿងបរិក្ខារដែលបានគ្រោងទុក នឹងបង្កើនសមត្ថភាពតេស្តិ៍ប្រតិកម្មខ្សែសង្វាក់ Polymerase (PCR) ដល់ទៅជាង ៤០០០ ។ ការប្រកាសនេះធ្វើឡើងស្របពេលដែលទីក្រុង Tokyo កំពុងមើលកំណត់ត្រាថ្មីៗ នៃករណីឆ្លងជំងឺជាង ២០០ ករណីជារៀងរាល់ថ្ងៃ ប៉ុន្តែលោក Motegi បាននិយាយថាស្ថានការណ៍នៅក្នុងប្រទេសជប៉ុនស្ថិតនៅក្រោមការគ្រប់គ្រង ហើយមិនគួរប៉ះពាល់ដល់ការចរចានោះទេ៕

អត្ថបទ៖ នីតា
ប្រពភ៖ channelnewsasia


