ប្រជាជនអ៉ីស្រាអែលរាប់ពាន់នាក់នាំគ្នាធ្វើបាតុកម្ម ប្រឆាំងនឹងភាពមិនអើពើចំពោះការដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់រដ្ឋាភិបាល
សេដ្ឋកិច្ច July 13, 2020 Chan Sreyny

ប្រជាជនអ៉ីស្រាអែលរាប់ពាន់នាក់់់់់បានធ្វើបាតុកម្មនៅទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍ ដោយប្រឆាំងនឹងការខកខានក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលរងផលប៉ះពាល់ពីវីរុស Covid-19 របស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu។ ជាមួយ នឹងភាពតានតឹងផ្នែកសេដ្ឋកិច្ចកាន់តែស៊ីជម្រៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ប្រជាជនអ៉ីស្រាអែលជាច្រើនគិតថា រដ្ឋាភិបាលមិនបានធ្វើឲ្យបានគ្រប់គ្រាន់ដើម្បីផ្ដល់សំណងដល់កម្មកររាប់សែននាក់ ដែលបាត់បង់ការងារដោយសារការរឹតត្បិត និការបិទទ្វារប្រទេស។

ក្នុងនោះផងដែរភាពអត់ការងារធ្វើបានកើនឡើងជាង ២០% ខណៈប្រជាប្រិយភាពរបស់នាយករដ្ឋមន្រ្តី Benjamin Netanyahu ហាក់ដូចជាធ្លាក់ចុះយ៉ាងខ្លាំង។ ការតវ៉ានេះត្រូវបានបង្កើតឡើងដោយការប្រមូលផ្ដុំគ្នារវាងអ្នកដែគ្មានការងារធ្វើ សហគ្រិន និងម្ចាស់អាជីវកម្មជាច្រើននៅកណ្ដាលទីក្រុង Tel Aviv ខណៈបាតុករទាំងនោះបានពាក់មា៉ស់ការពារ ក៏ដោយក្ដី ប៉ុន្តមិនបានរក្សាគម្លាតសង្គមឡើយ។

យោងតាម បាតុករម្នាក់បានឲ្យដឹងថា ពួកគេមិនបានធ្វើការជិត ៥ ខែហើយ ហើយពួកគេភាគច្រើនមិនបានទទួលសំណងណាមួយពីរដ្ឋាភិបាលអ៊ីស្រាអែលទេ ខណៈនៅគ្រប់ប្រទេសទាំងអស់នៅទូទាំងពិភពលោកប្រជាជនបានទទួលសំណង និងការគាំទ្រពីរដ្ឋាភិបាលរបស់ពួកគេ ប៉ុន្តែជាអកុសលនៅអ៊ីស្រាអែលនេះមិនទាន់មានអ្វីនៅឡើយទេ។

យ៉ាងណាមិញកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះលោក Benjamin Netanyahu បានប្រកាស“ បណ្តាញសុវត្ថិភាព” ដោយសន្យាថានឹងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់អ្នករកស៊ីដោយខ្លួនឯង និងដើមទុនក្នុងរយៈពេលមួយឆ្នាំខាងមុខសម្រាប់កម្មករដែលកំពុងតស៊ូ និងម្ចាស់អាជីវកម្ម ដោយគេរំពឹងថារដ្ឋាភិបាលនឹងអនុម័តផែនការនេះនៅថ្ងៃអាទិត្យ៕

អត្ថបទ៖ លីនី
ប្រភព៖ abcnews