យោងតាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ប៉ុស្តិ៍ត្រួតពិនិត្យនានាកំពុងត្រូវបានបើកដំណើរការឡើងវិញ សម្រាប់អាជីវករកម្ពុជាក្នុងរយៈពេល ៥ ម៉ោងក្នុងមួយថ្ងៃ ខណៈដែលទីផ្សារនៅតាមព្រំដែនថៃបានវិលត្រឡប់មកធ្វើអាជីវកម្មយឺតៗឡើងវិញ ។
លោកអភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់អាជីវករកម្ពុជាថាប៉ុស្តិ៍ត្រួតពិនិត្យ Klong Luek ដែលជាប់នឹងច្រកព្រំដែនក្រុងប៉ោយប៉ែតនឹងបើកទ្វាររយៈពេល ៥ ម៉ោងដោយចាប់ផ្ដើមពីម៉ោង ៨ ព្រឹកជារៀងរាល់ថ្ងៃ។ អាជីវករមកពីក្រុងប៉ោយប៉ែត ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុង Klong Luek ដើម្បីប្រមូលទំនិញដែលពួកគេបានទុកចោលនៅក្នុងហាងនៅពេលដែលការរីករាលដាលនៃជំងឺ Covid-19 ។

ទោះបីជាការរឹតបន្តឹង Covid-19 ត្រូវបានដកចេញភាគច្រើនក៏ដោយ ប៉ុន្តែព្រំដែននៅជាប់ប្រទេសជិតខាងនៅតែបិទទ្វារ ដែលជំរុញឱ្យមានការអំពាវនាវឱ្យមានប៉ុស្តិ៍ត្រួតពិនិត្យឡើងវិញ។ ប្រភពពីព្រំដែនបានអោយដឹងថា ការអនុញ្ញាតនេះត្រូវបានអនុញ្ញាតឱ្យអាជីវករកម្ពុជាចូលមកក្នុងប្រទេសថៃ ក្នុងគោលបំណងដើម្បីយកទំនិញរបស់ពួកគេ មុនពេលធ្វើដំណើរត្រឡប់ទៅប៉ោយប៉ែតវិញ។

ទន្ទឹមនឹងនេះ អាជីវករទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យចូលទិញ ឬលក់ទំនិញឡើយ។ ពួកគេត្រូវចុះឈ្មោះសម្រាប់ការចូលព្រំដែន ហើយអាជីវករនីមួយៗត្រូវបានអនុញ្ញាតឲ្យចូលទៅយកឥវ៉ាន់បាន ដោយអាចជិះឡានដឹកទំនិញមួយ ដែលមានមនុស្សមិនលើសពី ២ នាក់ឡើយ។ នៅពេលទៅដល់ទីនោះពួកគេនឹងឆ្លងកាត់ការត្រួតពិនិត្យសុខភាព ហើយត្រូវពាក់ម៉ាស់ជាដាច់ខាតគ្រប់ពេល បន្ទាប់មកពួកគេនឹងត្រូវបានឃ្លាំមើលដោយអាជ្ញាធរ និងមិនអនុញ្ញាតឱ្យចាកចេញទៅណាឡើយលើកលែងតែវិលត្រឡប់មកប៉ោយប៉ែតវិញ។ គួរបញ្ជាក់ផងដែរថា ការបើកការប្រមូលទំនិញឡើងវិញស្រដៀងគ្នានេះ ក៏ត្រូវបានធ្វើឡើងនៅច្រក Ta Phraya ច្រក Nong Prue និង Khao Din ៕
អត្ថបទ៖ នីតា
ប្រភព៖ bangkokpost


