ប្រទេសថៃគ្រោងនឹងដាក់ចេញនូវគម្រោងស្ដារនីតិសម្បទាកសិកម្មដែលមានតម្លៃ ៣១០ ពាន់លានបាត (ប្រហែល ១០ពាន់លានដុល្លារអាមេរិក) នៅក្នុងមិថុនានេះ ដើម្បីជួយប្រជាជន ២ លាននាក់ដែលបាត់បង់ការងារ និងអ្នកដែលវិលត្រលប់ទៅស្រុកកំណើតវិញ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយរបស់ថៃបានដកស្រង់សម្ដីឧបនាយករដ្ឋមន្រ្តី Somkid Jatusripitak ថា គម្រោងទាំងអស់ដែលទាក់ទងនឹងការស្តារសេដ្ឋកិច្ចត្រូវតែអនុវត្តនៅខែកក្កដា។
ជាក់ស្ដែងធនាគារសហករណ៍កសិកម្មនិងកសិកម្មរបស់រដ្ឋ (BAAC) នឹងផ្តល់ប្រាក់កម្ចី ៤០ ពាន់លានបាតជាមួយនឹងអត្រាការប្រាក់ ០.០១% ដល់សហគ្រាសធុនតូចនិងមធ្យម (SMEs) នៅក្នុងវិស័យកសិកម្មដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់។ ខណៈលោកឧបនាយករដ្ឋមន្រ្តីបានឲ្យដឹងថា ប្រាក់កម្ចីនេះត្រូវបានគេរំពឹងថានឹងបង្កើតសហគ្រាសធុនតូច និងមធ្យម បានចំនួន ១០,០០០ ទៅ ២០,០០០ សហគ្រាស។

បន្ថែមពីនេះទៅទៀតរដ្ឋាភិបាលថៃក៏គ្រោងនឹងទុកថវិកាចំនួន ២២ ពាន់លានបាត ដើម្បីផ្តល់ហិរញ្ញប្បទានពាក់កណ្តាលនៃការវិនិយោគសម្រាប់កសិកម្មខ្នាតតូចនិងមធ្យមដូចគ្នា។ គួរបញ្ជាក់ផងដែរថា គម្រោងស្តារនីតិសម្បទាកសិកម្ម នេះមានគោលបំណងបង្កើនប្រាក់ចំណូលដល់ប្រជាកសិករចំនួន ៣០០,០០០ នាក់ បណ្ដុះបណ្ដាលកសិករថ្មីៗចំនួន ២០០,០០០ នាក់ ជាមួយនឹងបច្ចេកវិទ្យានិងចំណេះដឹងផ្នែកទីផ្សារនៅក្នុងវិស័យនេះ។ ជាពិសេសគាំទ្រសហគមន៍កសិកម្មចំនួន ១៦,០០០ នាក់និងសហករណ៍ រួមទាំងស្ថាប័នកសិកម្មចំនួន ៧,២៥៥ នាក់៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


