ត្រឹមរយៈពេល ១០ថ្ងៃ ប្រជាពលរដ្ឋយករថយន្តទៅឆៀកជាង ២ ម៉ឺនគ្រឿង កើនឡើងយ៉ាងគំហុក
សេដ្ឋកិច្ច May 4, 2020 Chan Sreyny

យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គិតចាប់ពីថ្ងៃទ២៣ ខែមេសា ដល់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ទូទាំងប្រទេស សរុបចំនួន ២៤,៨៩៧ គ្រឿង។ ទិន្នន័យនេះកើនឡើងខ្ពស់ជាគំហុក ជាពិសេស ៤ថ្ងៃចុងក្រោយ ដែលគិតជាមធ្យមប្រមាណ ៤ពាន់គ្រឿងក្នុងមួយថ្ងៃ។

ជាមួយគ្នានេះដែរក្រសួងសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានគោរពអនុវត្តតាមការណែនាំ ដែលរក្សាបានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ជាពិសេសអត់ធ្នត់រង់ចាំទទួលសេវា ខណៈការត្រួតពិនិត្យនេះ ត្រូវការពេលវេលាដើម្បីពិនិត្យម៉ត់ចត់ ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា។ លើសពីនេះទៅទៀតក្រសួងស្នើឲ្យបងប្អូនប្រជាពរលរដ្ឋបន្តគោលការណ៍អនាម័យ ពាក់ម៉ាស់ត្រឹមត្រូវតាមការចាំបាច់ និងរក្សាគម្លាត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ ទាំងអស់គ្នា៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន