រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន Toshimitsu Motegi បាននិយាយកាលពីសុក្រ ទី០១ ខែឧសភាថា ប្រទេសជប៉ុននឹងផ្តល់ថ្នាំប្រឆាំងនឹងជំងឺផ្តាសាយ Avigan ដោយមិនគិតថ្លៃដល់ប្រទេសចំនួន ៤៣ សម្រាប់ប្រើប្រាស់ក្នុងការពិសោធន៍ដើម្បីព្យាបាលអ្នកជំងឹCovid-19។ ខណៈថ្នាំប្រភេទនេះត្រូវបានគេដឹងថាមានប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជម្ងឺ Covid-19 ជាពិសេសចំពោះអ្នកដែលមានរោគសញ្ញាស្រាល។
យោងតាមក្រសួង ប្រទេសចំនួន ៨០ បានបង្ហាញការចាប់អារម្មណ៍ចំពោះថ្នាំ Avigan ប៉ុន្តែលោករដ្ឋមន្រ្តីបាននិយាយថា ការរៀបចំត្រូវបានធ្វើឡើងដើម្បីបញ្ជូនទៅប្រទេសចំនួន ៣៨ មុនប៉ុណ្ណោះដោយសារប្រទេសចំនួន ៥ ថ្មីទៀតទើបតែត្រូវបានបញ្ចូលក្នុងបញ្ជីអ្នកទទួល។ ជាមួយគ្នានេះដែរការដឹកជញ្ជូននឹងត្រូវធ្វើឡើងនៅនៅថ្ងៃពុធសប្តាហ៍ក្រោយ។

ទន្ទឹមនឹងនេះប្រទេសជប៉ុនក៏នឹងផ្តល់ប្រាក់ចំនួន ១ លានដុល្លារអាមេរិកដល់អង្គការសហប្រជាជាតិ ដើម្បីទិញ និងបញ្ជូនថ្នាំទៅឱ្យប្រទេសដែលកំពុងត្រូវការ។ ប្រទេសនីមួយៗនឹងទទួលបានការព្យាបាលគ្រប់គ្រាន់ពី ២០ ទៅ ១០០ នាក់ក្នុងការស្រាវជ្រាវ។ ខណៈលោក Motegi បានអះអាងថា ប្រទេសជប៉ុននឹងធ្វើការជាមួយបណ្តាប្រទេសដែលទទួលបានថ្នាំដើម្បីពង្រីកការស្រាវជ្រាវលើប្រសិទ្ធភាពនៃការព្យាបាលអ្នកជម្ងឺ Covid-19 នេះ។

គួរបញ្ជាក់ផងដែរថា ថ្នាំដែលត្រូវបានគេស្គាល់ថា favipiravir ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Fujifilm Holdings Corp។ ប្រទេសជប៉ុនមានផែនការបង្កើនស្តុកថ្នាំប្រភេទនេះ ចំនួនបីដង ដើម្បីអាចប៉ាន់ស្មានថានឹងគ្រប់គ្រាន់ដើម្បីព្យាបាលមនុស្សចំនួន ២ លាននាក់ ខណៈដែលប្រទេសចិនបាននិយាយថាខ្លួននឹងអនុម័តវាជាផ្លូវការនៃផ្នែកព្យាបាលរបស់ខ្លួនសម្រាប់មេរោគឆ្លង៕
ប្រភព៖ kyodonews
អត្ថបទ៖ លីនី


