ផ្លែខ្នុររបស់ថៃ បានឆក់យកទីផ្សារដ៏ធំមួយនៅក្នុងប្រទេសចិន
សេដ្ឋកិច្ច February 8, 2020 Chan Sreyny

យោងតាមសារព័ត៌មានពីប្រទេសថៃ​បានឲ្យដឹងថាផ្លៃខ្នុរ នៅក្នុងចំការខេត្ត ឈុនបូរី ភាគខាងកើតប្រទេសថៃត្រូវបានគេចាត់ទុកថាជាទីផ្សារដ៏ធំថ្មីមួយនៅក្នុងប្រទេសចិន ដែលប្រជាជនចិនចាត់ទុកផ្លែខ្នុរដែលមានសាច់ពណ៌លឿង នេះគឺជាប្រភេទផ្លែឈើនាំមុខនូវភាពរុងរឿង ពោលគឺជំនួយដល់សុខភាព ទាំងផ្លូវកាយ និងផ្លូវអារម្មណ៍។

ផ្លែខ្នុររបស់ខេត្ត ឈុនបូរី ដែលមានសំបកពណ៌បៃតងចាស់ មិនដូចផ្លែខ្នុរដែលមានសំបកពណ៌ត្នោតនោះទេ វាមានលក្ខណៈពិសេស និងរសជាតិឆ្ងាញ់ជាង។ ដោយផ្លែខ្នុរប្រភេទនេះ ប្រជាជនថៃជាច្រើននិយមដាំនៅក្នុងបរិវេណផ្ទះរបស់ពួកគេ ដោយជឿថាដើមឈើហូបផ្លែមួយនេះនាំមកនូវភាពរុងរឿង។ ជាមួយគ្នានេះដែរក្នុងមួយឆ្នាំៗ ម្ចាស់ចំការប្រមូលផលផ្លែខ្នុររបស់ពួកគេបានជិត ៣០ លានគីឡូក្រាម ហើយ ៨០% នៃការប្រមូលផលត្រូវបានបញ្ជូនទៅប្រទេសចិន៕

អត្ថបទ៖ លីនី