មេរោគកំពុងផ្ទុះខ្លាំង អ្នកលក់ម៉ាស់នាំគ្នាតំឡើងថ្លៃ ខ្មែរយើង១ ប្រអប់រហូតដល់ទៅ 250$ លក់រាយ 1=15$ ចំំណែកប្រទេសជប៉ុនវិញបែរជាបញ្ចុះតម្លៃថែម ដើម្បីឲ្យពលរដ្ឋបានទិញប្រើគ្រប់ៗគ្នា
សេដ្ឋកិច្ច January 27, 2020 Khmernote

ជប៉ុន៖ខណៈពិភពលោកកំពុងផ្ទុះវីរុសកូរូណាកើតឡើង ដែលខណៈពេលនេះមានអ្នកផ្ទុកមេរោគនេះរហូត ២៧០០ នាក់ ឯអ្នកស្លាប់កើនឡើងរហូត ៨០ នាក់នោះ ប្រទេសចិនដែលជាប្រទេសផ្ទុះជំងឺនេះខ្លួនឯងបែរជាតំឡើងថ្លៃម៉ាសការពារ រីឯប្រទេសជាច្រើនទៀតក៏តំឡើងថ្លៃដែរ មានតែជប៉ុនប៉ុណ្ណោះមិនត្រឹមតែមិនតំឡើងថ្លៃទេ បែរជាបញ្ចុះតម្លៃថែមទៀតផង។ នៅពេលដែលមេរោគ​ ផ្ដាសាយ​ប្រភេទថ្មីកំពុងផ្ទុះកាន់តែខ្លាំង​ តំលៃ ម៉ាស់ការពារផ្លូវដង្ហើមនៅតាមបណ្ដាប្រទេសមួយចំនួនដូចជា ថៃ​ ហុងកុង​ សាំងហ្កាពួ… ឡើងថ្លៃ ចំណែកប្រទេសខ្មែរយើងវិញ កន្លែងខ្លះលក់ ម៉ាស N95 មួយប្រអប់រហូតដល់ 250$ និងរាយ 15$​។ តែចំពោះប្រទេសជប៉ុនឯណោះវិញ គេខំប្រឹងបញ្ចុះតំលៃ ដើម្បីឲ្យពលរដ្ឋបានទិញប្រើកាន់តែច្រើន៕