ទិញផ្ទះឈ្នះរង្វាន់សាច់ប្រាក់សុទ្ធរហូតដល់ 10,000 ដុល្លារ ពីបុរី អូរ៉ូរ៉ា ស៊ីធី ក្នុងឱកាសចូលឆ្នាំចិន
PR January 20, 2020 Khmernote

ភ្នំពេញ៖ កក់ថែម! កក់ឈ្នះ! ថែមជូនអស់ស្ទះក្នុងឱកាសចូលឆ្នាំចិន ពី អូរ៉ូរ៉ា ស៊ីធីក្នុង ឳកាសពីធីបុណ្យចូលឆ្នាំចិន ខាងមុននេះ គម្រោងបុរី អូរ៉ូរ៉ា ស៊ីធី មានកម្មវិធីផ្ដល់ជូនអាំងប៉ាវដ៏ពិសេសរយៈពេល 2 ថ្ងៃ នៅផ្សារម៉ាក្រូ ដោយគ្រាន់តែអតិថិជនធ្វើការកក់ទុកមុន ឬទិញ នឹងទទួលបានការចាប់ឆ្នោតយករង្វាន់ទឹកប្រាក់រហូតដល់ 10,000 ដុល្លារ។ លោក ឃិន សារ៉ាត់ ប្រធានគ្រប់គ្រងគម្រោងអភិវឌ្ឍលំនៅដ្ឋានបែបអូស្ត្រាលី អូរ៉ូរ៉ា ស៊ីធី បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខ គម្រោង អូរ៉ូរ៉ា ស៊ីធី ចង់ផ្ដល់ជូនអ្វីដែលពិសេស និងអស្ចារ្យសម្រាប់អតិថិជនទាំងអស់ ខណៈបច្ចុប្បន្នក្រុមហ៊ុនបានលក់អស់ប្រមាណជា ៧០% ហើយត្រឹមរយះពេលបីខែ។

លោក ឃិន សារ៉ាត់ បន្តថា ក្នុងឱកាសឆ្នាំថ្មីនេះ អូរ៉ូរ៉ា ស៊ីធី នឹងធ្វើកម្មវិធីតាំងលក់ដ៏ពិសេសមួយនៅផ្សារម៉ាក្រូ រយៈពេល 2 ថ្ងៃ ចាប់ពីថ្ងៃទី 21 ដល់ទី 22 ដោយអតិថិជនគ្រាន់តែធ្វើការកក់ ឬទិញបិទតាំង ណាមួយនឹងទទួលបានការចាប់រង្វាន់យកទឹកប្រាក់ពី 2,000 ដុល្លារ ដល់ 10,000 ដុល្លារ ខណៈគ្រប់សន្លឹកឆ្នោតសុទ្ធសឹងតែមានរង្វាន់ទាំងអស់។ ប្រធានគ្រប់គ្រង ឲ្យដឹងទៀតថា អតិថិជនក៏នឹងទទួលបាននូវប្រម៉ូសិនថែមជូននូវគ្រឿងអេឡិចត្រូនិក ដូចជា ម៉ាស៊ីនត្រជាក់ចំនួន 4 គ្រឿង ទូទឹកកក ចំនួន 1 ម៉ាស៊ីនបោកសម្លៀកបំពាក់ចំនួន 1 គ្រឿង ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី 31 ខែ មករា ឆ្នាំ 2020 លើកលែងតែការចាប់រង្វាន់យកទឹកប្រាក់ គឺមាន 2 ថ្ងៃក្នុងកម្មវិធីតាំងលក់ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតនៅក្នុងគេហដ្ឋានក៏មានបំពាក់ជូននូវសម្ភារមួយចំនួនដូចជា ទូចង្ក្រានបាយលើក្រោម ម៉ាស៊ីនបើតផ្សែង ស៊ីទែនទឹកចំណុះ 1,000 លីត្រ និងទូតាំងស្រស់ស្អាតមួយ។

សូមបញ្ជាក់ថា៖ គម្រោងលំនៅដ្ឋានបែបទំនើប អូរ៉ូរ៉ា ស៊ីធី ដែលមានទីតាំងនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺមានលក្ខណៈពិសេសជាងលំនៅដ្ឋានដទៃទៀតទាំងម៉ូត ការចរនា គុណភាពសំណង់ សុទ្ធតែមានភាពទាក់ទាញបំផុត។ គ្រប់លំនៅដាននៅក្នុងគម្រោង អូរ៉ូរ៉ា ស៊ីធី ក្រាំងធ្នង់ គឺមានកម្ពស់ 3 ជាន់កន្លះ ទំហំចាប់ពី 4,5 ម៉ែត្រ x 14 ម៉ែត្រ , 4,5 ម៉ែត្រ x16 ម៉ែត្រ, 4,5 ម៉ែត្រ x 18 ម៉ែត្រ, 5,5 ម៉ែត្រ x 16 ម៉ែត្រ ដោយផ្ទះនីមួយៗមានបន្ទប់គេងចំនួន 4 បន្ទប់ទទួលភ្ញៀវចំនួន 1 បន្ទប់ទឹកចំនួន 5 និងទីកន្លែងអង្គុយទទួលទានអាហារលក្ខណៈគ្រួសារនៅជាន់លំហរដ៏ទូលាយមួយទៀត។

រួសរាន់ឡើង! មកទទួលយកអាំងប៉ាវលាភសំណាង និងកាដូថ្ងៃចូលឆ្នាំចិនរបស់អស់លោកអ្នកឥឡូវនេះភ្លាមទៅ ខណៈការផ្ដល់ជូនមានកំណត់។ សម្រាប់ព័ត៌មានបន្ថែមស្ដីពីគម្រោងបុរី ពី អូរ៉ូរ៉ា ស៊ីធី សូមទាក់ទងតាមរយៈលេខ 061 777 937 /017 222 071 / 017 222 072 / 086 666 375៕