គណៈកម្មការមូលបត្រកម្ពុជា និង​ក្រុមហ៊ុន​ ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បាន​បញ្ចប់សិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជាប្រកបដោយភាពជោគជ័យ
PR January 19, 2020 Samrith Choung

គណៈកម្មការមូលបត្រកម្ពុជា(គ.ម.ក) និង​ក្រុមហ៊ុន​ ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង(CDX) បានបញ្ចប់សិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជាប្រកបដោយជោគជ័យ ក៏បានអប់រំជាចម្បងដល់សិក្ខាកាម​ជាងមួយពាន់នាក់ ពាក់ព័ន្ធនឹងសារៈសំខាន់នៃទីផ្សារឧបករណ៍និស្សន្ទ ។​ ការបញ្ចប់នេះបានធ្វើឲ្យក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ក្លាយជាក្រុមហ៊ុនមួយ និងដំបូងគេបង្អស់ដែលបង្កើតដំណើរដ៏អស្ចារ្យនេះ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺបានបង្កើត​ឲ្យមានព្រឹត្តិការណ៍នេះក្នុងប្រវត្តិសាស្ត្រនៃវិស័យទីផ្សារឧបករណ៍និស្សន្ទ មិនត្រឹមតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ព្រមទាំងនៅទូទាំងសកលលោកទៀតផង។

នៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា ដែលបានចូលរួមសិក្ខាសាលាតាមបណ្ដាលខេត្ត​នានា​បានធ្វើឲ្យដំណើររបស់យើងកាន់តែមានភាពរលូនយ៉ាងល្អប្រសើរ។

លោកថែមទាំង​លើកទឹកចិត្តឱ្យសាធារណជនត្រៀមខ្លួនសម្រាប់ការវិនិយោគលើវិស័យទីផ្សារឧបករណ៍និស្សន្ទ​ ដោយសារវិស័យនេះមានគុណប្រយោជន៍ជាលក្ខណៈបុគ្គលនិងជាសមូហភាព។

លោកមានប្រសាសន៍ថា៖ នៅក្នុងវិស័យនេះមានអត្ថប្រយោ​ជន៍ជាច្រើន ទោះបីជាមានលក្ខណៈ ប្រភេទតូចក្ដី តែអាចផ្ដល់ជូននួវអត្ថប្រយោជន៍យ៉ាងច្រើនដូចជា ឱកាសការងារ, ឱកាសវិនិយោគ និងជម្រើសផ្សេងៗទៀត, ក៏មានការវិនិយោគពីបរទេសនិងកំណើនប្រាក់ចំណូលជាតិតាមរយៈការទទួលពន្ធនេះផងដែរ។

ក្នុងនាមជាតំណាងគណៈធិបតីនៅក្នុងសិក្ខាសាលាតាមបណ្ដាលខេត្តនានា​ ឯកឧត្តម សុខ ដារ៉ា អគ្គនាយករងគណៈកម្មការមូលបត្រកម្ពុជា បានសម្តែងនូវសេចក្តីរីករាយដែលបានសហការជាមួយក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងការទទួលបាននូវលទ្ធផលគួរជាទីមោទនៈនេះ។​ លោកក៏បានលើកឡើងដែរថា​

(គ​.ម.ក) នឹងមិនបញ្ឈប់នៅត្រង់នេះទេ នឹងបន្តការកសាងសមិទ្ធិផលផ្សេងៗទៀត។​
លោកបន្ថែមថា ៖ ការអប់រំនិងការបំពេញនូវតម្រូវការនៃការវិនិយោគរបស់សាធារណជនគឺជាគន្លឹះដ៏សំខាន់នៃការចាប់ផ្ដើមក្នុងទីផ្សារឧបកណ៍និស្សន្ទ ។ក្នុងនាមជានិយ័តករ (គ.ម.ក) ប្តេជ្ញាអនុវត្តបេសកកម្មរបស់ខ្លួនដើម្បីអភិវឌ្ឍបន្ថែមទៀតដោយ មានតម្លាភាពនិងប្រសិទ្ធភាពខ្ពស់។

មិនមាននរណាគួរសប្បាយចិត្តជាង លោក Lawrence Kook ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេងឡើយ។ ព្រោះគាត់គឺជាវាគ្មិនតែម្នាក់គត់ដែលមានវត្តមាននិងបង្កើតសមិទ្ធិផលទាំងនេះ ឲ្យកើតមានឡើងគ្រប់សិក្ខាសាលាទូទាំងបណ្ដាលខេត្ត ហើយគាត់បានសម្រេចគោលបំណងក្នុងការផ្សព្វផ្សាយពីទីផ្សារឧបករណ៍​និស្សន្ទ ​និងបង្កើនគុណភាពនៃការអប់រំទាក់ទងនឹងឧបករណ៍ហិរញ្ញវត្ថុសូម្បីតែនៅតាមបណ្តាលខេត្តឆ្ងាយៗក៏ដោយ។

លោកមានប្រសាសន៍ទៀតថា៖ ខ្ញុំពិតជារំភើបណាស់ នៅពេលដែលយើងបានបញ្ចប់ការធ្វើដំណើរដ៏ស្រស់បំព្រងប្រកបដោយផ្លែផ្កានេះ វាគឺជាដំណើរដែលមនុស្ស​គ្រប់ៗគ្នាសុបិន្ត។ ដូច្នេះខ្ញុំសូមថ្លែងអំណរគុណដល់(គ.ម.ក) និងរដ្ឋបាលខេត្តសម្រាប់ការណែនាំនិងចូលរួមជាកិច្ចសហប្រតិបត្តិការយ៉ាងពិសេសនេះ ។​

ការបង្កើនការយល់ដឹងអំពីបទប្បញ្ញត្តិនិងវិធីសាស្រ្តវិនិយោគអាចធ្វើឱ្យអ្នកចូលរួមរាប់ពាន់នាក់មានសមត្ថភាពល្អប្រសើរជាងមុនក្នុងការវិនិយោគលើផលិតផលឧបករណ៍និស្សន្ទ សម្រាប់កំណើនហិរញ្ញវត្ថុផ្ទាល់ខ្លួននិងជាការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។ ក្នុងខណៈនេះក៏បង្ហាញថាទីផ្សារឧបកណ៍និស្សន្ទគឺស្ថិតនៅក្នុងទីតាំងដែលមានសុវត្ថិភាព ហើយនឹងបន្តជំរុញឆ្ពោះទៅរកអនាគតដែលកាន់តែមានសក្តានុពល។

លោក Lawrence Kook ​ បានបន្ថែមថា៖ ការជួយមនុស្សរាប់ពាន់នាក់អោយយល់ពីទីផ្សារឧបនិស្សន្ទកាន់តែប្រសើរឡើងនិងបង្ហាញពួកគេនូវជំនាញចាំបាច់ក្នុងការវិនិយោគលើឧបករណ៍និស្សន្ទ។ ក្នុងនាមជាអ្នកផ្សាភ្ជាប់នៃទីផ្សារឧបកណ៍និស្សន្ទនៃប្រទេសកម្ពុជាក៏ដូចជាឯកអគ្គរដ្ឋទូតឧបកណ៍និស្សន្ទពិភពលោកយើងមានមោទនភាពក្នុងការបន្តចូលរួមចំណែកដោយផ្ទាល់និងបន្ថែមដោយប្រយោលដល់ការអភិវឌ្ឍវិស័យផ្សេងទៀតរបស់ប្រទេសកម្ពុជា។ យើងកំពុងពង្រឹងឫសគល់របស់យើងលើខ្នាតអន្តរជាតិជាពិសេសតាមរយៈការតាំងពិព័រណ៍ខ្នាតធំផ្សេងៗគ្នា។ ខ្ញុំគិតថាអ្វីៗគឺស្ថិតនៅលើគម្រោងដ៏ល្អឥតខ្ចោះមួយនេះ។