ក្រុមហ៊ុន 7NG បានប្រគល់ដីឡូត៍ជូនអតិថិជនរួចរាល់អស់ហើយ តាមការសន្យានឹងបញ្ចប់ការផ្តល់ជូនដីឡូត៍មុនឆ្នាំ ២០២០
PR December 22, 2019 Samrith Choung

កាលពីថ្ងៃទី​ ២១ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ​បានបញ្ចប់ការប្រគល់ដីឡូតិ៍ជូនអតិថិជនរបស់ខ្លួនគ្រប់ចំនួនទាំងអស់ ដែលការផ្តល់ជូនលកើកចុងក្រោយនេះមានចំនួន ៧,៧៧៧ឡូត៍ បូកជាមួយនឹងការផ្តល់ជូនរួចរាល់កាលពីពេលមុនមកដល់ពេលនេះសរុបគឺ ២៩២៧៧ម៉ឺនឡូត៍តាមដែលក្រុមហ៊ុនធ្លាប់បានសន្យាកាលកន្លងមក។

លោកឧកញ៉ា ស្រី ចន្ធូ បានមានប្រសាសន៍ថ្លែងក្នុងកម្មវីធីផ្តល់ជូនដីឡូត៍ជូនអតិថិជនថា”សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ ដែលមានភាពជឿជាក់លើក្រុមហ៊ុន 7NG និងយោគយល់អធ្យាស្រ័យដល់ក្រុមហ៊ុន នៅពេលមានភាពយឺតយ៉ាវ ក្នុងការប្រគល់ដីនាពេលកន្លងមក បើទោះជាមានក្រុមមួយក្តាប់តូចមិនពេញចិត្ត និងតែងតែប្រើគ្រប់វិធីដើម្បីញុះញង់ ឲ្យអតិថិជនទាំងអស់តវ៉ា ក្នុងគោលបំណងបំផ្លាញកិត្តិយសរបស់ក្រុមហ៊ុន។”

លោកបានបន្តទៀតថា”ក្រុមហ៊ុន 7NG និងបន្តសហការជាមួយ អាជ្ញាធរឃុំវិហារសួគ៌ កសាង និងអភិវឌ្ឍ តំបន់នេះឲ្យមានភាពរីកចម្រើនបន្ថែមទៀត សម្ដៅបង្កើតឱកាសអាជីវកម្ម និងការងារជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែច្រើនបន្ថែមទៀត។”

លោកបានបន្ថែមទៀតថា”ជាក់ស្ដែងតាមរយៈសន្ដិភាពនេះហើយ បានធ្វើឲ្យក្រុមហ៊ុន 7NG Group ទទួលបាននូវការគាំទ្រជឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋជាច្រើន បានមកធ្វើការទិញដីឡូតិ៍ ពីដំណាក់កាលទី១ រហូតមកដល់ដំណាក់ ការចុងក្រោយ និងរហូតមកដល់ដំណាក់ការនេះ ក្រុមហ៊ុនបានធ្វើការប្រគល់ជូនប្លង់ដីឡូតិ៍ យ៉ាងពិតប្រាកដដោយពុំមានបោកប្រាស់ ឬធ្វើខុសតាមអ្វីដូចការលើកឡើង របស់ជនខិលខូចមួយចំនួន បានផ្សព្វផ្សាយនោះឡើយ ហើយផ្ទុយទៅវិញ ក្រុមហ៊ុនបានខិតខំបំពេញជូន តាមតម្រូវការរបស់អតិថិជនគ្រប់យ៉ាង។”

ជាចុងក្រោយលោកឧកញ៉ាបានមានប្រសាសន៍ថា”ក្រុមហ៊ុន 7NG Group បានចូលរួមចំណែកជាមួយរាជ្ឋាភិបាលជាច្រីន ដែលមានដូចជា៖ ការបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បេតុងខ្វាត់ខ្វែងជាច្រើន ឆ្លងកាត់ពីភូមិមួយទៅភូមិមួយ, រោងចក្រចំនួន២០រោងចក្រ, រៀបចំបង្កើតប្រព័ន្ធទឹកភ្លើង ពិសេសរួមទាំងជួយផ្សព្វផ្សាយ ទៅដៃគូវិនិយោគមួយចំនួនទៀតផង។”

គួរបញ្ជាក់ផងដែរថា ជាមួយនឹងការផ្តល់ជូនដីឡូត៍លើកនេះរបស់ក្រុមហ៊ុន 7NG ជាលើកទី ៥ ហើយក៏ដូចជាការបញ្ចប់ការផ្តល់ជូនដីឡូត៍ជូនអតិថិជនផងដែរដូចការសន្យារបស់លោកឧកញ៉ា ស្រី សុធា អគ្គនាយកក្រុមហ៊ុន 7NG ថា ក្រុមហ៊ុនលោកនឹងប្រគល់ដីឡូតិ៍ដល់អតិថិជនឲ្យគ្រប់ចំនួននៅដំណាច់ឆ្នាំ២០១៩នេះ ហើយជាលទ្ធផលក្រុមហ៊ុនបានផ្តល់ជូនដីឡូត៍ជូនអតិថិជនរួចរាល់ចំនួន ២៩៧៧ម៉ឺនឡូត៍ ដែលមានទីតាំងស្ថិតនៅភូមិវិហារសួគ៍ ឃុំវិហារសួរគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល តាមការសន្យារួចរាល់ពិតប្រាកដ។