រោងភាពយន្ត លេជេន ព្រីមមៀម (Legend Premium Noro Mall) ដាក់ដំណើរការសាកល្បង ហើយមានការបញ្ចាំងពិសេស(Special Screening) ជូនហ្វេនៗទៀត
PR December 20, 2019 Samrith Choung

(ភ្នំពេញ)៖ រោងភាពយន្ត លេជេនបានបើកដំណើរការសាកល្បង នូវរោងភាពយន្តរបស់ខ្លួន ដែលជាសាខាទី៧ ស្ថិតនៅជាន់ទី៥ នៃផ្សារទំនើប ជីបម៉ុងណូរ៉ូម៉លនិងបានដាក់ឈ្មោះថា «Legend Premium Noro Mall» នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ អមដោយថ្នាក់ដឹកនាំ និងដៃគូរសហការជាច្រើននាក់ចូលរួម។

តំណាងរោងភាពយន្ត បានថ្លែងប្រាប់ឲ្យដឹងថា រោងភាពយន្ត លេជេនព្រីមៀម គឺស្ថិតនៅលើផ្លូវព្រះនរោត្តម ជាន់ទី៥នៃផ្សារទំនើប ជីបម៉ុងណូរ៉ូម៉លជាទីតាំងពិសេស នៅចំកណ្ដាលរាជធានីភ្នំពេញ។ ក្នុងនោះមាន ៤ Hall ប្រភេទ Kid Hall ចំនួន១, Diamond Hall ចំនួន២ (ប្រភេទ VIP), Premium Hall ចំនួន១ ហើយអ្នកដែលចូលទស្សនាភាពយន្ត នឹងទទួលបាននូវអារម្មណ៍ និងបទពិសោធថ្មី។

ជាការពិត ការរីកចម្រើនរបស់រោងភាពយន្តលេជេននេះ គឺជាឱកាសមិនអាចប្រកែកបានក្នុងការជម្រុញ ឲ្យវិស័យភាពយន្តក្នុងស្រុកកាន់តែមានភាពប្រសើរឡើង ដោយរាល់ការបន្ថែមទីតាំង នឹងសាលរបស់រោងភាពយន្តម្តងៗ នឹងធ្វើឲ្យភាពយន្តក្នុងស្រុកមានទីផ្សារ កាន់តែច្រើនជាងមុនក្នុងការដាក់បង្ហាញវណ្ណកម្មរបស់ខ្លួន ដែលអាចធ្វើឲ្យផលិតករក្នុងស្រុកទទួលប្រាក់ចំណូលបន្ថែម ដើម្បីអភិវឌ្ឍគុណភាពភាពយន្តរបស់ខ្លួនឲ្យសមស្រប ទៅតាមការរីកចម្រើនរបស់រោងកុន។

តំណាងរោងភាពយន្តដដែលបានបន្តថា ក្នុងថ្ងៃបើកដំណើរការសាកល្បង មានការចូលរួមយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ ដោយក្នុងនោះមានការបញ្ចាំងពិសេស(Special Screening)និងមានកម្មវិធី Promotion ពិសេសៗ ជាច្រើនចាប់ពីថ្ងៃទី១៩ ដល់បំណាច់ឆ្នាំ២០១៩។

សូមបញ្ជាក់ថា រោងភាពយន្ត លេជេនរហូតមកដល់ពេលនេះ សរុបមានចំនួន៧ សាខាហើយ មានដូចជា រោងភាពយន្តលេជេនស៊ីធីម៉ល, រោងភាពយន្តលេជេនទួលគោក, រោងភាពយន្តលេជេនស្ទឹងមានជ័យ, រោងភាពយន្តលេជេនព្រីមមៀម(ផ្សារទំនើបអ៊ិចឈេងស្វែរ), រោងភាពយន្តលេជេនអេដិនហ្គាដេន, រោងភាពយន្តលេជេនហេរីថេកវ៉ក ខេត្តសៀមរាប និងរោងភាពយន្ត លេជេនព្រីមៀមផ្សារទំនើប ជីបម៉ុងណូរ៉ូម៉ល៕