ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ភាពជាដៃគូរវាងក្រុមហ៊ុនទ្រូម៉ាន់នីកម្ពុជានិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត
PR December 20, 2019 Samrith Choung

ភ្នំពេញថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩-ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនឈានមុខគេមួយលើការបម្រើសេវាកម្មផ្ទេរប្រាក់នៅប្រទេសកម្ពុជា បានចាប់ផ្តើមប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយឈានមុខគេមានបម្រើសេវាកម្មប្រាក់កម្ចីប្រាក់បញ្ញើនិងសេវាកម្មផ្សេងៗប្រកបដោយទំនុកចិត្តជូនដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។

តាមរយៈភាពជាដៃគូនេះគឺដើម្បីផ្តល់ជម្រើសដ៏ងាយស្រួលដល់អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្នុងការទូទាត់សងកម្ចីតាមរយៈតាមភ្នាក់ងារទ្រូម៉ាន់នីដែលមានជាង១០០០០កន្លែងទូទាំងប្រទេសកម្ពុជាឬតាមរយៈTrueMoney App។

លោកស្រីឃួនហ្វ្រង់ដារាប្រធាននាយកយុទ្ធសាស្ត្រក្រុមហ៊ុនទ្រូម៉ាន់នីបានប្រសាសន៍ថា៖ ក្រោមកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូនេះខ្ញុំជឿជាក់និងសង្ឃឹមយ៉ាងមុតមាំថាសេវាបង់ប្រាក់កម្ចីនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អតិថិជនទាំងអស់ហើយក៏ជាជម្រើសដ៏ត្រឹមត្រូវមួយសម្រាប់ពួកគាត់ក្នុងការបង់ប្រាក់កម្ចីដែលមានភាពងាយស្រួលចំណេញពេលវេលាចំណេញថវិកានិងមានសុវត្ថិភាពខ្ពស់។ អតិថិជនមិនចាំបាច់ចំណាយពេលវេលាដ៏មានតម្លៃក្នុងការធ្វើដំណើរទៅឆ្ងាយពីតំបន់របស់ខ្លួនទៀតឡើយគឺគ្រាន់តែឆ្ពោះទៅកាន់ភ្នាក់ងារទ្រូម៉ាន់នីយ៉ាងច្រើនកន្លែង នៅក្នុងតំបន់របស់ពួកគាត់រួចប្រតិបត្តិការបង់ប្រាក់កម្ចីជាការស្រេចហើយកាន់តែពិសេសនោះ អតិថិជនទាំងអស់អាចធ្វើប្រតិបត្តិការបង់ប្រាក់កម្ចីដោយភាពងាយស្រួល និង ដោយខ្លួនឯងផ្ទាល់ តាមរយៈកម្មវិធីTrueMoney (TrueMoney App)។

លោកស្រីបានបន្តទៀតថា៖ដើម្បីអបអរសាទរដល់កិច្ចសហប្រតិបត្តិការនេះអតិថិជនអាចបង់ប្រាក់កម្ចីទៅគ្រិះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតតាមរយៈភ្នាក់ងារទ្រូម៉ាន់នីឬTrueMoney App ជាមួយនឹងកម្មវិធីពិសេសជូននក្នុងពេលឆាប់ៗខាងមុខនេះ។

លោកដុសឌីនអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតបានប្រសាសន៍ថា៖ ការចុះហត្ថលេខាក្នុងភាពជាដៃគូរ ជាមួយនឹងក្រុមហ៊ុនទ្រូម៉ាន់នី នាថ្ងៃនេះគឺបានឆ្លុះបញ្ចាំងពីកម្លាំងផ្គួបរបស់ក្រុមហ៊ុនទាំងពីរ ដែលមានអត្ថប្រយោជន៍ដល់ស្ថាប័នទាំងពីរក្នុងការកាត់បន្ថយចំណាយប្រតិបតិ្តការរបស់ខ្លួន និងការផ្តល់សេវារហ័ស ដែលឆ្លើយតបទៅនឹងតំរូវការពិតប្រាកដរបស់អតិថិជន។

ភាពជាដៃគូនេះនឹងធ្វើឲ្យស្ថាប័នទាំងពីរ នឹងកាន់តែមានភាពរឹងម៉ាំកាន់តែខ្លាំងជាងមុន ពីព្រោះ យើងបានផ្តល់ជម្រើស ជាច្រើនដល់អតិថិជនកម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹតឲ្យមានភាពងាយស្រួលក្នុងការបង់ប្រាក់កម្ចីត្រឡប់មកវិញ ដោយមិនចាំបាច់ទៅដល់ស្នាក់ការ អម្រឹត ប៉ុន្តែតាមរយៈភ្នាក់ងារទ្រូម៉ាន់នី ដែលនៅជិត អតិថិជនតែប៉ុណ្ណោះ។

អំពីទ្រូម៉ាន់នី

«ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនទំនើបកម្មដែលផ្ដល់ដែលផ្តល់នូវសេវាទូទាត់ចល័តនៅអាស៊ីអាគ្នេយ៍ដែលនិងបាននឹងកំពុងធ្វើប្រតិបត្តិការ ចំនួន 6 ប្រទេសក្នុងតំបន់រួមមានប្រទេសកម្ពុជាផងដែរ។ ក្រុមហ៊ុនទ្រូម៉ាន់នីគឺបានអនុញ្ញាត្តិឲ្យអតិថិជនដែលពុំមានការប្រើប្រាស់សេវាធនាគារអាចប្រើប្រាស់សេវាហរិញ្ញវត្ថុតាមរយៈTrueMoney App និងភ្នាក់ងារទ្រូម៉ាន់នីទូទាំងប្រទេស។ក្រុមហ៊ុនមានទស្សនៈវិស័យច្បាស់លាស់និងបានក្លាយជាក្រុមហ៊ុនឈានមុខគេមួយក្នុងទីផ្សារកម្ពុជាយ៉ាងឆាប់រហ័សជាមួយនិងចំនួនភ្នាក់ងារច្រើនបំផុតចំនួនអតិថិជនច្រើនជាង២លាននាក់និងធ្វើប្រតិបត្តិការប្រចាំខែជិត3លានប្រតិបត្តិការ។ក្រុមហ៊ុនទ្រូម៉ាន់នីបានពង្រីកភ្នាក់ងារច្រើនជាងគេនៅប្រទេសកម្ពុជាហើយក៏មានដៃគូសហការជាច្រើនសម្រាប់ផ្តល់នូវសេវាទូទាត់ហរិញ្ញវត្ថុមានភាពងាយស្រួលនិងទាន់សម័យ។

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត

អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនដំបូងគេបង្អស់ ដែលបានបង្កើតឡើងនៅឆ្នាំ១៩៩១ និងទទួលបានអាជ្ញា-ប័ណ្ណជាផ្លូវការ និងស្របច្បាប់ដំបូងគេបង្អស់ពីធនាគារជាតិនៃកម្ពុជា នៅឆ្នាំ២០០១ ព្រមទាំងទទួលបានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណជននៅខែមករា ឆ្នាំ២០០៩។អម្រឹត មានបទពិសោធន៍ជិត៣០ឆ្នាំមកហើយក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនទៅដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យមនៅកម្ពុជា ទាំងនៅទីប្រជុំជន និងជនបទដាច់ស្រយាល សំដៅលើកកម្ពស់ជីវភាពក្នុងគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានគុណភាពប្រាក់កម្ចីល្អជាងគេបង្អស់ នៅក្នុងវិស័យហិរញ្ញវត្ថុទាំងមូល។

អម្រឹត ផ្តល់ជូនសេវាហិរញ្ញវត្ថុច្រើនប្រភេទដូចជា ឥណទានក្រុមធានា ឥណទានបុគ្គល ឥណទានខ្នាតតូច និងមធ្យម គណនីសន្សំ គណនីសន្សំមានកាលកំណត់ សេវាសន្សំចល័តសេវាផ្ទេរប្រាក់រវាងសាខាសេវាទូទាត់វិក្កយបត្រ ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ សេវាទូទាត់រហ័សCSS និងសេវាធនាគារចល័ត។ បច្ចុប្បន្ននេះ អម្រឹត មានបុគ្គលិកប្រមាណជាង៤.០០០ នាក់ ដែលបានបម្រើអតិថិជនសរុបប្រមាណជាង ៥០០.០០០ នាក់ តាមរយៈការិយាល័យប្រតិបត្តិចំនួន ១៥៨ សាខាទូទាំងប្រទេសកម្ពុជា ដែលមានប្រាក់បញ្ញើសរុបប្រមាណជាង ៥១០ លានដុល្លារសហរដ្ឋអាមេរិក សំពៀតឥណទានសរុបប្រមាណ ៩៥៣ លានដុល្លារសហរដ្ឋអាមេរិក និងទ្រព្យសកម្មប្រមាណជាង ១១០០ លានដុល្លារសហរដ្ឋអាមេរិក ។

សម្រាប់ព័ត៌មានបន្ថែម
ទ្រូម៉ាន់នី: 093 791 692
អម្រឹត :077 55 2006