ក្រុមហ៊ុន ហ៊ើត (Hertz) ដាក់សម្ពោធជាផ្លូវការនូវសិទ្ធិអាជីវកម្មថ្មី ដែលផ្តល់សេវាកម្មជួលរថយន្តឈានមុខគេនៅកម្ពុជា
PR December 20, 2019 Chan Sreyny

ក្រុមហ៊ុន ហ៊ើត (Hertz) ប្រកាសអំពីការចាប់ដៃគូសហការសិទ្ធិអាជីវកម្មថ្មីនៅកម្ពុជាសឹង្ហបុរីនៅថ្ងៃទី២០ ខែធ្នូ ២០១៩ – ក្រុមហ៊ុន ហ៊ើត (Hertz) ក្នុងតំបន់អាស៊ីបានប្រកាសថាក្រុមហ៊ុន ស៊ីធី លីង ត្រេនស្ព័តថេសិន (ខេមបូឌា) ឯ.ក (Co., Ltd) គឺជាដៃគូសហការសិទ្ធិអាជីវកម្មដំបូងគេបង្អស់នៅប្រទេសកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាកម្មជួលរថយន្តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន ស៊ីធី លីង នឹងចាប់ផ្តើមធ្វើប្រតិបត្តិការម៉ាកសញ្ញា Hertz រួមមានក្រុមហ៊ុន Dollar, Thrifty និង Firefly នៅរាជធានីភ្នំពេញ ហើយវាក៏ជាលើកដំបូងក្នុងតំបន់អាស៊ីដែលក្រុមហ៊ុន ស៊ីធី លីង ទទួលបានសិទ្ធិអាជីវកម្មទាំងបួននេះ។

លើសពីនេះ ស៊ីធី លីង និងបណ្តាញហ្វ្រេនឆាយរបស់ក្រុមហ៊ុនHertz នឹងផ្តល់ដំណោះស្រាយក្នុងការជួលរថយន្តរយៈពេលខ្លី និងរយៈពេលវែងដែលអាចបំពេញតាមតម្រូវការ និងថវិការរបស់អតិថិជន ទាំងអ្នកទេសចរណ៍ និងអ្នកជំនួញ ទាំងក្នុងស្រុក និងក្រៅសុ្រក។ ថ្ងៃនេះ ទី(១៩ ខែ ធ្នូ) អបអរក្រុមហ៊ុន ស៊ីធី លីង ក្នុងការបើកសម្ពោធជាផ្លូវការ លោក Eoin Macneill អនុប្រធានប្រចាំនៅអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Hertz មានប្រសាសន៍ថា៖ “នេះជាលើកទី១ ហើយដែល Hertz បានប្រគល់ម៉ាកសញ្ញាទាំង ៤ របស់ខ្លួនផ្តាច់មុខតែមួយគត់នៅតំបន់អាស៊ី ហើយពួកយើងជឿជាក់ថាក្រុមហ៊ុន ស៊ីធី លីង មានជំនាញក្នុងការផ្តល់នូវដំណោះស្រាយជាច្រើនជាមួយសេវាកម្មដ៏អស្ចារ្យដែលអតិថិជនរបស់យើងបានរំពឹងទុក។

នៅពេលដែលអ្នកទេសចរណ៍កាន់តែដឹងអំពីប្រទេសកម្ពុជា និងរាល់ឱកាសដែលអាចបើកបរបានដោយខ្លួនឯង ក្រុមហ៊ុន Hertz អាចជួយអោយភ្ញៀវទាំងឡាយបានឃើញភាពស្រស់ស្អាតនៃប្រទេសមួយនេះតាមរយៈការប្រើសេវាកម្មជួលរថយន្ត ។
លោកបានមានប្រសាសន៍ទៀតថា “ យើងពិតជាមានសេចក្តីរំភើបរីករាយចំពោះភាពជាដៃគូរ រវាង Hertz និង ស៊ីធី លីង ហើយយើងជឿជាក់ថា ពួកយើងនិងជាដៃគូរល្អនៅថ្ងៃអនាគតក្នុងការសហការថ្មីនៅក្នុងប្រទេសកម្ពុជា។
លោកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ស៊ីធី លីង មានប្រសាសន៍ថាៈ យើងពិតជាមានសេចក្តីរីករាយដែលបានធ្វើជាដៃគូសហការជាមួយ Hertz ដែលជាក្រុមហ៊ុន ជួលរថយន្តឈានមុខគេលើពិភពលោក ដើម្បីបំពេញរាល់តម្រូវការរបស់អតិថិជនដែលធ្វើដំណើរទូទាំងប្រទេសកម្ពុជា។

ភាពជាដៃគូជំរុញអោយមានការផ្តល់ជូននូវគុណភាពរបស់យើង ដែលនឹងជួយអោយការជួលរថយន្តកាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាព ដែលនាំឲ្យអតិថិជនយើងបានសាកល្បងនូវតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតដែលមាននៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀត ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនដែលធ្វើដំណើរលក្ខណៈជំនួញ Hertz នឹងផ្តល់ជូនសេវាកម្មដែលអាចជឿទុកចិត្ត និងប្រកបដោយវិជ្ជាជីវៈច្បាស់លាស់ ។ ពីប្រាសាទអង្គរវត្តដ៏ល្បីល្បាញរហូតដល់ឆ្នេរសមុទ្រដ៏ស្រស់ត្រកាលនៅកោះរ៉ុងសន្លឹមដែលមិនអាចបំភ្លេចបានរបស់កម្ពុជាគឺជាឋានសួគ៌សម្រាប់ភ្ញៀវទេសចរណ៍មកពីគ្រប់ទីកន្លែង។ ជាមួយនឹងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាង១៥លាននាក់ដែលយើងរំពឹងថានឹងមកទស្សនានៅប្រទេសកម្ពុជានៅក្នុងឆ្នាំ ២០៣០ ខាងមុខ Hertz កំពុងបង្កើនជំហរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការជួលរថយន្តដែលកំពុងតែមានការកើនឡើងទាំងពេលបច្ចុប្បន្ន និងនៅពេលអនាគត។

ស៊ីធី លីង ក៏ផ្តល់ជូននៅសេវាកម្ម Hertz Chauffeur Drive (សេវាកម្មជួលឡាន និងអ្នកបើកបរ) ដែលល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរទៅ និងមកព្រលានយន្តហោះ ឬការធ្វើដំណើរលក្ខណៈអាជីវកម្ម។ សេវាកម្មនេះមានជ្រើសរើសរថយន្តសេរីទំនើបសំបូរបែបជូនអតិថិជន ដើម្បីជូនពួកគេទៅដល់គោលដៅទាន់ពេលវេលាប្រកបដោយសុវត្ថិភាព និងផាសុខភាព។
ដើម្បីអបអរសាទរការបើកដំណើរការនៅក្នុងប្រទេសកម្ពុជា អតិថិជនអាចទទួលបានការបញ្ចុះតម្លៃ ២០% សម្រាប់ការជួ រថយន្តដែលបើកបរដោយខ្លួនឯង self-drive និងសេវាកម្ម Hertz Chauffeur Drive សម្រាប់ការកក់តាមអនឡាញមុនថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២០ សម្រាប់តែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។

សម្រាប់ពត៌មានបន្ថែមនិងការជួលរថយន្តនៅក្នុងប្រទេសកម្ពុជាអតិថិជនអាចចូលទៅកាន់វេបសាយ www.hertz.com/lauchpromo/kh or email: sales@hertzcambodia.com

*References:
https://www.khmertimeskh.com/50516814/arrivals-of-international-tourists-increase-13-pct/

អំពី ក្រុមហ៊ុន Hertz
Hertz គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Hertz Global Holdings, Inc., ដែលប្រតិបត្តិការម៉ាកសញ្ញារបស់ខ្លួន នៅក្នុងទីតាំងអាជីវកម្ម ប្រមាណជាង ១០,២០០ កន្លែងនៅទូទាំង អាមេរិចខាងជើង អឺរ៉ុប ការ៉ាប៊ីន អាមេរិចឡាទិន អាហ្វ្រិច មជ្ឈឹមបូព៌ា អាស៊ី អូស្ត្រាលី និង ញ៉ូហ្សេឡែន ។ សាជីវកម្ម Hertz គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មជួលរថយន្តធំជាងគេទូទាំងពិភពលោក ហើយម៉ាកសញ្ញា Hertz គឺជាក្រុមហ៊ុនដែលទទួលបានការទទួលស្គាល់ច្រើនបំផុតនៅទូទាំងពិភពលោក។ គំនិតផ្តួចផ្តើមផលិតផល និងសេវាកម្មដូចជា Hertz Gold Plus Rewards, Ultimate Choice, Carfirmations, Mobile Wi-Fi និងយានយន្តប្លែកៗដែលត្រូវបានផ្តល់ជូនតាមរយៈការប្រមូលផ្តុំ Adrenaline, Dream, Green និង Prestige បានកំណត់ Hertz លើសពីការប្រកួតប្រជែញ។ លើសពីនេះសាជីវកម្ម Hertz គឺជាម្ចាស់នៃការជួល និងដឹកនាំក្នុងការគ្រប់គ្រងដោយ Donlen, ប្រតិបត្តិការអាជីវកម្មជួលរថយន្តនៃម៉ាកសញ្ញា(ប្រេន) Firefly និង Hertz គឺ ២៤ម៉ោង/៧ថ្ងៃ និង អាជីវកម្មចែករំលែករថយន្ត Flexicar ទៅក្នុងទីផ្សារអន្តរជាតិ និងការលក់រថយន្តតាមរយៈ Hertz Car Sales ។ សំរាប់ពត៌មានបន្ថែមអំពីសាជីវកម្ម ហ៊ើត (The Hertz Corporation) សូមចូលទៅកាន់គេហទំព័រ៖ www.hertz.com

អំពី ស៊ីធី លីង ត្រេនស្ព័តថេសិន (ខេមបូឌា) ឯ.ក
ស៊ីធី លីង ត្រេនស្ព័តថេសិន (ខេមបូឌា) ឯ.ក គឺជាកម្មសិទ្ធរបស់លោក ឧកញ៉ា លី សុភ័ក្ត គឺជាសមាជិកក្រុមប្រឹក្សាភិបាល នៃ ក្រុមហ៊ុន លី ហួរ គ្រុប។ ក្រុមហ៊ុន លី ហួរ គ្រុប ត្រូវបានបង្កើតឡើងដោយលោក ឧកញ៉ា លី ហួរ និងលោកជំទាវ ស៊ាង លីម នៅក្នុងឆ្នាំ ១៩៨៦ ជាមួយនិងអាជីវកម្មដំបូងបង្អស់របស់ខ្លួនគឺ ដោះដូររូបិយប័ណ្ណបរទេស (ប្តូរប្រាក់)។ អាជីវកម្មនេះបានរីកចម្រើន និងពង្រីកទៅជាឧស្សាហកម្មដទៃទៀតដែលមានចំណាប់អារម្មណ៍ទៅលើ ធានារ៉ាប់រង ហិរញ្ញវត្ថុ កសិកម្ម អចលនទ្រព្យ និងយានយន្ត។ ក្រុមហ៊ុន លី ហួរ គ្រុប ត្រូវបានទទួលស្គាល់នៅទូទាំងប្រទេសកម្ពុជា ថាជាក្រុមហ៊ុនមួយដែលមានអាជីវកម្មចម្រុះ និងច្រើនបំផុតជាមួយនឹងកេរ្តិ៍ឈ្មោះល្អចំពោះការអនុវត្តអាជីវកម្មដែលគួរឱ្យទុកចិត្តជាមួយនឹងការិយាល័យប្រតិបត្តិការកណ្តាលរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ សម្រាប់ពត៌មានបន្ថែមអំពី ក្រុមហ៊ុន លី ហួរ គ្រុប, សូមចូលទៅកាន់៖ lyhourgroup.com