ផ្ញើលុយតាមវីងបានខ្សែ ក
PR December 19, 2019 Khmernote

វីងចែកខ្សែក៥ខ្សែដែលមានតម្លៃ៥០០ដុល្លារដល់អតិថិជនរៀងរាល់ខែ ដែលបានប្រើប្រាស់សេវាផ្ញើប្រាក់របស់វីង ចាប់ពីថ្ងៃនេះរហូតដល់ពាក់កណ្តាលខែមីនា ឆ្នាំ២០២០។ លក្ខខណ្ឌងាយៗ! លោកអ្នកដែលមានបងប្អូនរស់នៅប្រទេសថៃ គ្រាន់តែប្រាប់ពួកគាត់ផ្ញើប្រាក់ពីប្រទេសថៃមកកម្ពុជាតាមរយៈដៃគូសហការរបស់វីងម្តង នោះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ម្តង។ ផ្ញើកាន់តែច្រើនដងមានឱកាសកាន់តែច្រើនដើម្បីឈ្នះខ្សែកភ្លាមៗ។

នៅក្នុងប្រទេសថៃ លោកអ្នកអាចផ្ញើប្រាក់តាមដៃគូរបស់វីងដែលមានដូចជា៖ ឌីម៉ាន់នី (DeeMoney) និង ធូស៊ីធូភី(2C2P) ដែលមានទីតាំងជាង១០០០០កន្លែងនៅតាមប្រៃសនីយ៏ថៃ(Thai Post) ប៊ីកស៊ី (BigC/mini Bigc) ថេសស្កូ ឡូតធឹស (Tesco Lotus) ហ្វេមមីលី ម៉ាត (Family Mart) និង មានទីតាំងជាច្រើនទៀត នោះលោកអ្នកនឹងមានឱកាសឈ្នះ រង្វាន់ខ្សែកដ៍ស្រស់ស្អាតដែលមានតម្លៃ ៥០០ដុល្លារ។

ក្រុមការងាររបស់វីងនិងធ្វើការចាប់ឆ្នោតជ្រើសរើសអតិថិជនដែលនឹងក្លាយជាម្ចាស់ខ្សែកជារៀងរាល់ខែតាមរយៈទំព័រហ្វេបុករបស់វីង នៅរៀងរាល់សប្តាហ៍ទី១ខែបន្ទាប់។ រាល់អតិថិជនដែលបានឈ្នះរង្វាន់ ក្រុមការងាររបស់វីងនឹងធ្វើការទាក់ទង។

នៅចាំអ្វីទៀត គ្រាន់តែផ្ញើរប្រាក់តាមរយៈដៃគូវីងនៅក្បែរលោកអ្នកនៅប្រទេសថៃ នោះមនុស្សជាទីស្រលាញ់របស់លោកអ្នកនឹងទទួលប្រាក់តាមរយៈភ្នាក់ងារវីងជាង៧០០០កន្លែងទូទាំងប្រទេសដោយសុវត្ថិភាព សេវាកម្មរហ័ស និងតម្លៃសមរម្យ ថែមទាំងមានឱកាសឈ្នះរង្វាន់បន្ថែមទៀត។ ផ្ញើច្រើន ឈ្នះច្រើន!