អតិថិជនកាន់តែច្រើនចាប់អារម្មណ៍ចំពោះសេវាកម្មរបស់វីង (Wing)
PR December 19, 2019 Khmernote

កម្មវិធីផ្សព្វផ្សាយអំពីសេវាកម្មរបស់វីងដែលមានរយៈពេលជិត1សប្តាហ៍ចាប់ពីថ្ងៃទី 14 ដល់18 ធ្នូ 2019 នៅតាមទីប្រជុំជនផ្សេងៗជាច្រើនកន្លែងក្នុងទីក្រុងភ្នំពេញទទួលបាននូវការចាប់អារម្មណ៍ពីសំណាក់អតិថិជនដែលជាច្រើន។ នៅក្នុងកម្មវិធីនេះមានការជួបផ្ទាល់ជាមួយអ្នកជំនាញរបស់វីងនិងប្រឹក្សាលើសេវាផ្សេងៗដែលមានដូចជា៖ ការបង់ថ្លៃសេវាកម្មសាធារណៈផ្សេងៗ ការបង់ប្រាក់កម្ចីរបស់ធនាគានិងមីក្រូហិរញ្ញវត្ថុ ការផ្ទេរប្រាក់ទៅឲ្យសាច់ញាតិ្ត ការទិញទំនិញអនឡាញជាមួយវីងម៉ាស្ទ័រកាត និងការប្រើប្រាស់សេវាកម្មរបស់វីងដើម្បីឈ្នះរង្វាន់10ម៉ឺនរៀលជាដើម។

ដើម្បីឈ្នះរង្វាន់10ម៉ឺនរៀលនេះ លោកអ្នកគ្រាន់តែធ្វើប្រតិបត្តិការណាមួយតាមរយៈកម្មវិធីស្មាតហ្វូនវីង ឬទូទាត់វិក្កយបត្រតាមរយៈភ្នាក់ងារវីង នោះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់។ ធ្វើប្រតិបត្តិការម្តងទទួលបានឱកាសឈ្នះរង្វាន់ម្តង។ ធ្វើប្រតិបត្តិការកាន់តែច្រើន មានឱកាសឈ្នះកាន់តែច្រើន។ ឈ្មោះអ្នកឈ្នះរង្វាន់នឹងត្រូវប្រកាសនៅក្នុងកម្មវីធីវីងឈ្នះឥតល្ហែរដូវកាលទី2 ជារៀងរាល់ថ្ងៃមានអ្នកឈ្នះរង្វាន់ចំនួន25នាក់ត្រូវបានជ្រើរើស។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខទូរស័ព្ទ៖ 855 23 999 989 | 012 999 489 ៕