មកស្គាល់ប្រទេសដែលមាន ព្រលានយន្តហោះមុនគេនៅ អាស៊ី ខណៈដែលប្រទេសជាច្រើនផ្សេងទៀត នៅជាប់អាណានិគម បរទេសនៅឡើយ
សេដ្ឋកិច្ច
December 13, 2019
Khmernote
បើយើងនិយាយអំពីព្រលានយន្តហោះវិញគឺ សហរដ្ឋអាមេរិក ជាអ្នកបង្កើតអោយមានព្រលានយន្តហោះមុនគេពោលគឺនៅក្នុងឆ្នាំ ១៩០៩ នៅក្នុងទីក្រុង Maryland ហើយប្រទេសថៃ វិញក៏បានជាប់ឈ្មោះជាប្រទេសដែលមានព្រលានយន្តហោះមុនគេផងដែរប្រចាំអាស៊ីយើង។ ប្រទេសថៃ បានបង្កើតព្រលានយន្តហោះឡើងនៅឆ្នាំ ១៩១៤ មានឈ្មោះថា ដនមឿង ដែលកាលនោះជាមូលដ្ឋានទ័ពអាកាសតែប៉ុណ្ណោះ ហើយមានចំងាយប្រមាណ ២៥គីឡូម៉ែត្រ ពីទីក្រុងបាងកក ដោយកាលនោះជាសម័យដែលអាមេរិក កំពុងធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម ហើយប្រទេសនៅក្នុងអាស៊ីជាច្រើន កំពុងតែស្ថិតក្រោមអាណានិគម ពីប្រទេសមហាអំណាច នៅប៉ែកអ៊ឺរ៉ុប។
នៅក្នុងឆ្នាំ 1924 ព្រលានយន្តហោះមួយនេះត្រូវបានបើកដំណើរការជាសាធារណៈ ហើយបច្ចុប្បន្នអាចទទួលភ្ញៀវទេសចរណ៍បានដល់ទៅ 53លាននាក់ក្នុងមួយឆ្នាំៗ៕

ប្រភព៖ heroic-adventures
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


