បុរី ប៉េង ហួត បើកគម្រោងថ្មីចំនួន២ព្រមគ្នា គ្រាន់តែឃើញគួរអោយចង់រស់នៅខ្លាំងណាស់លោកអើយ !
PR December 12, 2019 Khmernote

បច្ចុប្បន្ននេះមនុស្សភាគច្រើនតែងតែនិយាយពីក្រុមហ៊ុនបុរីប៉េងហួត ដែលជាគម្រោងលំនៅស្ថានដ៏ធំមួយស្ថិតនៅតំបន់ បឹងស្នោ ដែលមានចំងាយប្រមាណត្រឹមតែ៥នាទៅប៉ុណ្ណោះពីស្ពានព្រះមុន្នីវង្ស រឺស្ពានច្បារអំពៅ ដោយសារតែបុរី ប៉េង ហួត បឹងស្នោ ជាបុរីដ៏ធំជាងគេមួយនៅកម្ពុជា ហើយត្រូវបានរចនាឡើងដ៏ស្អាតឥតទាស់ជាមួយនឹងធម្មជាតិ ពណ៌បៃតង យ៉ាងស្រស់ស្អាត។ ជាការស្វាគមន៍ឆ្នាំថ្មី ២០២០ ខាងមុខនេះ បុរី ប៉េង ហួត បានបើកសម្ភោធជាផ្លូវការនៅគម្រោងថ្មីចំនួន ២គឺ ហ្គ្រេនស្តា ផ្លាទីនីម អេកូមេឡូឌី និង ហ្គ្រេនស្តា ផ្លាទីនីម អេកូឌែលតា នាព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៩។

គម្រោងថ្មីទាំង ២នេះគឺផ្តោតខ្លាំងទៅលើលក្ខណៈធម្មជាតិជាចំបងនឹងធ្វើអោយ អ្នករស់នៅក្នុងគម្រោងនេះទទួលបាននូវបទពិសោធន៍ថ្មី បែបទំនើប អមជាមួយធម្មជាតិចំរុះដ៏ស្រស់បំព្រង និងកន្លែងកម្សាន្តដ៏សម្បូរបែបជាច្រើន”។ មហាព្រឹត្តិការណ៍នេះប្រារព្ធឡើងនៅទីតាំង ទល់មុខផ្ទះគំរូវីឡា King A ថ្មីស្ថិតនៅលើរុក្ខវិថី រ៉ូសាតូ ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ចម្ងាយត្រឹមតែ៥នាទី ប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស(ច្បារអំពៅ) ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៩:០០ នាទីព្រឹក ដល់ម៉ោង ៩:០០ នាទីយប់។

ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការនេះ លោកជំទាវ ហុង ដានី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត បានមានប្រសាសន៍បញ្ជាក់ថា ”ក្រុមហ៊ុន បុរី ប៉េង ហួត មានមោទនភាពក្រៃលែង ដែលបាននាំមកជូនលោកអ្នកនូវគម្រោងថ្មីទាំងពីរនេះ គឺជាគម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះ ក្នុងចំណោមគម្រោងទាំង៦ នៃគម្រោងធំ ហ្រ្គេនស្តា ផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខលឡិកសិន” និងលាតសន្ធឹងលើផ្ទៃដីជាង១០០ហិកតា។ ជាមួយគម្រោងដឹស្តា ផ្លាទីនីម អេកូមេឡូឌី និង ដឹស្តា ផ្លាទីនីម អេកូឌែលតា អតិថិជនទាំងអស់នឹងទទួលបាននូវបទពិសោធន៍រស់នៅបែបទំនើប អមជាមួយធម្មជាតិចំរុះដ៏ស្រស់បំព្រង និងកន្លែងកម្សាន្តដ៏សម្បូរបែបជាច្រើន”។ លោកជំទាវបានបន្តទៀតថា គម្រោងថ្មីទាំងពីរនេះផងដែរ គឺជាគម្រោងចុងក្រោយបំផុតសម្រាប់ឆ្នាំ២០១៩ ដែលក្រុមហ៊ុន បុរី ប៉េង ហួត បានអភិវឌ្ឍឡើងដើម្បីស្វាគមន៍ឆ្នាំថ្មី ២០២០ ក៏ដូចជាចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈវិស័យអចលនទ្រព្យ ដែលផ្តល់ជូននូវភាពសម្បូរបែបនៃការរស់នៅបែបថ្មី កាន់តែទំនើប និងឲ្យស្របទៅនឹងពាក្យស្លោករបស់ក្រុមហ៊ុនយើងខ្ញុំ “ ប៉េងហួត ធ្វើឲ្យជីវិតលោកអ្នកកាន់តែមានន័យ ” ។

 

ក្នុងមហាព្រឹត្តិការណ៍ដ៏ពិសេសនេះផងដែរ អតិថិជនគ្រាន់តែជាវផ្ទះពីគម្រោងហ្គ្រេន ស្តាផ្លាទីនីម វគ្គ២ “អេកូ ខលឡិកសិន” រឺ គម្រោងណាមួយរបស់បុរី ប៉េង ហួត លោកអ្នកនឹងទទួលបានសំណាងយ៉ាងសន្ធឹកសន្ធាប់ដូចជា: សំណាងទី ១ ពីស្លឹកបព្ចាលាភ នោះគឺ ការបញ្ចុះតម្លៃ រហូតដល់ ២០ម៉ឺនដុល្លារ នេះជាការផ្តល់ជូនដ៏អស្ចារ្យដែលលោកអ្នក នឹកស្មានមិនដល់។ សំណាងទី២ ពីស្លឹកបព្ចាលាភ គឺគ្រាន់តែចូលរួមក្នុងកម្មវិធី នឹងមានឱកាសឈ្នះរង្វាន់ធំ ទូរសព្ទដៃ iPhone 11 Pro Max និង រង្វាន់ជាច្រើនទៀត។ ហើយលោកអ្នកនឹងអាចទទួលបាននៅ សំណាងពីស្លឹកបព្ចាលាភ ៣ ផ្សេងទៀត នៅក្នុងមហាព្រឹត្តការណ៍នេះផ្ទាល់ផងដែរ។ សូមរួសរាន់ឡើង ការផ្តល់ជូនពិសេសនេះ មានកំណត់ត្រឹមតែ ៤ ថ្ងៃតែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។

មហាព្រឹត្តិការណ៍ខាងលើនេះ បើកជូនសាធារណជន ចូលរួមដោយសេរី។ ស្របពេលជាមួយគ្នាផងដែរ លោកអ្នកនឹងទទួលបាន សេវាកម្មប្រាក់កម្ចី លំនៅឋាន ពីធនាគារ ជាច្រើនជម្រើសជាមួយនឹងអត្រាការប្រាក់ដ៏សមរម្យ ក្នុងមហាព្រឹត្តិការណ៍ ដ៏អស្ចារ្យនេះផ្ទាល់តែម្តង។ កុំភ្លេចមកចូលរួមទាំងអស់គ្នាណា រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ កំពុងរង់ចាំលោកអ្នក!
សូមអញ្ជើញទស្សនាវិដេអូពីគម្រោងថ្មី បែបធម្មជាតិ ទាំង ២ខាងក្រោមនេះ៖

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: sale@penghuoth.com ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth