សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បាននឹងកំពង់បន្តចូលរួមចំនែកដល់ការអភិវឌ្ឍន៏វិស័យអចលនទ្រព្យនៅកម្ពុជា
PR December 11, 2019 Samrith Choung

បច្ចុប្បន្ននេះ វិស័យអចលនទ្រព្យ បាននឹងកំពង់ដើរតួរនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍន៏សេដ្ឋកិច្ចកម្ពុជា ដែលជាក់ស្តែង ការរីកចម្រើននៃវិស័យនេះ គឺបាននឹងកំពង់ទាក់ទាញការវិនិយោគ ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ។ ជាមួយគ្នានេះ វត្ថមានរបស់ សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា ដែលបង្កើតឡើងតាំងពីឆ្នាំ២០១៦ គឺដើម្បីចូលរួមចំណែកក្នុងតម្រូវការនៃការបណ្តុះបណ្តាលវិជ្ជាជីវះ និងជំនាញផ្នែកអចលនទ្រព្យ ក៏ដូចជាក្នុងគោលបំណងពង្រីកការសហការណ៏ក្នុងការវិនិយោគ និងអភិវឌ្ឍន៏វិស័យអចលនទ្រព្យនៅកម្ពុជា ។

កម្មវិធី រាត្រីជួបជុំសមាជិកសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩កន្លងថ្មីៗនេះ បានរៀបចំឡើងដើម្បីជាការអបអរសាទរដល់ការសម្រេចបាននូវលទ្ឋផលគួរជាទីមោទនះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល និងប្រធានសមាគមអ្នកជំនាញអចលទ្រព្យកមម្ពុជាសម្រាប់អាណត្តិថ្មី ២០២០។

ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន បានមានប្រសាសន៏ថា កម្មវិធីជួបជុំសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា គឺជាផ្នែកមួយក្នុងការចូលរួមចែករំលែកនូវចំណេះដឹង និងបទពិសោធន៏ ក៏ដូចជាការផ្លាស់ប្តូរគំនិតយោបល់នានា ដើម្បីបង្កើននូវទំនាក់ទំនងល្អរវាងគ្នានិងគ្នា ផ្នែកធុរះកិច្ចនៅលើវិស័យអចលនទ្រព្យ ដោយបានដាក់ចេញនូវកម្មវិធីជាច្រើន ក្នុងគោលបំណងបង្កើនការលើទឹកចិត្តដល់អ្នកដែលមានជំនាញ ផ្នែកកអចលនទ្រព្យ ក៏ដូចជាចូលរួមចំណែកអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយយុទ្ឋសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ៕