ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យលំដាប់កំពូលមួយរបស់សហរដ្ឋអាមេរិក បើកសម្ពោធជាផ្លូវការនៅកម្ពុជាហើយ មានឈ្មោះថា ERA CAMBODIA
PR November 16, 2019 Khmernote

ERA គឺជាភ្នាក់ងារអចលនទ្រព្យលំដាប់កំពូលមួយរបស់សហរដ្ឋអាមេរិកដែលមានកិត្តិនាមល្បីល្បាញទូទាំងពិភពលោក។ ភ្នាក់ងារអចលនទ្រព្យដ៏ធំមួយនេះក៏បានពង្រីកខ្លួនចូលក្នុងទីផ្សារអចលនទ្រព្យកម្ពុជាកាលពីពេលថ្មីៗកន្លងទៅ ហើយនៅថ្ងៃទី ១១ ខែវិច្ជិកា ឆ្នាំ២០១៩ ERA CAMBODIA ត្រូវបានបើកសម្ពោធផ្លូវការនៅសណ្ឋាគារសុខាភ្នំពេញ ក្រោមវត្តមាន លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុន ERA CAMBODIA និងមានការអញ្ជើញចូលរួមពីសំណាក់ CEO មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក អ្នកវិនិយោទុនសំខាន់ៗ ភ្ញៀវជាតិ និងអន្តរជាតិជា ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប សរុបប្រមាណជាង៣០០នាក់។

លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA CAMBODIA បានបង្ហាញសុទិដ្ឋិនិយមក្នុងថ្ងៃសម្ពោធក្រុមហ៊ុនជាផ្លូវការថា៖ “ យើងពិតជាមានមោទនភាពដែលដែលក្រុមហ៊ុន ERA ទទួលបានការជឿទុកចិត្តខ្លាំងបំផុតពីសំណាក់ ម្ចាស់គម្រោង អ្នកអភិវឌ្ឍ អ្នកវិនិយោគ និងភ្នាក់ងារលក់”។ លោកបន្តថា៖ “ ERA ជាក្រុមហ៊ុនដ៏ធំលំដាប់ពិភពលោក ហើយយើងមានបទពិសោធន៍ជាភ្នាក់ងារលក់ខុនដូរដែលឈានមុខគេក្នុងប្រទេសកម្ពុជា យើងស្វាគមន៍គ្រប់ភ្ញៀវដែលចង់ក្លាយជាភ្នាក់ងារលក់បន្ត អតិថិជនដែលចង់ទិញខុនដូ និងវិនិយោគទុនទាំងអស់ដែលចាប់អារម្មណ៍ចង់លក់គម្រោងខុនដូររបស់ខ្លួនអាចទាក់ទងមកកាន់ភ្នាក់ងារ ERA ដែលនៅជិតលោកអ្នកបំផុត”។

បច្ចុប្បន្នក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA CAMBODIA មានសមាជិកដែលជាភ្នាក់ងារលក់ជាង២០០នាក់ កំពុងប្រតិបត្តិការលក់យ៉ាងសកម្មទូទាំងប្រទេស ហើយកន្លងមកនេះ ERA CAMBODIA បានពង្រឹងកិត្យានុភាពរបស់ខ្លួនដោយបានចាប់ដៃគូវិនិយោគជាមួយក្រុមហ៊ុនល្បីៗ ទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីអភិវឌ្ឍវិស័យអលចនទ្រព្យនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងផងដែរ។ ជាក់ស្ដែងគម្រោងខុនដូធំៗ និងល្បីៗ ជាច្រើនដែលភ្នាក់ងារអចលនទ្រព្យ ERA CAMBODIA បានសហការជាមួយមានដូចជា៖ គម្រោងខុនដូ Morgan Enmaison Condominiums ជាគម្រោងអភិវឌ្ឍថ្មីក្នុងទឹកដីខណ្ឌជ្រោយចង្វារដែលជាតំបន់កំពុងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់, គម្រោងខុនដូ La Vista One មានទីតាំងស្ថិតនៅតាមបនណ្ដោយវិថីទន្លេមេគង្គ ខណ្ឌជ្រោយចង្វា , គម្រោង Time Sqaure 3 ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវទៅកាន់ TK avenue, គម្រោង TK Star ស្ថិតក្នុងខណ្ឌទួលគោក, គម្រោង URBAN VILLAGE មានទីតាំងទី១ស្ថិតនៅផ្លូវមហាវិថីសម្ដេចហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ, និងគម្រោង Star City ខណ្ឌសែនសុខ ជិតព្រលានយន្តហោះអន្តរជាតិចភ្នំពេញ។

អំពីក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA ៖
ERA ត្រូវបានបង្កើតឡើងនៅសហរដ្ឋអាមេរិកក្នុងអំឡុងទសវត្សឆ្នាំ ១៩៧០ ។ ERA បានកសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺយ៉ាងឆាប់រហ័សដោយចាប់ផ្ដើមក្នុងការត្រួសត្រាយការប្រើប្រាស់ម៉ាស៊ីនទូរសារដើម្បីភ្ជាប់អ្នកទិញ និងអ្នកលក់នៅទូទាំងសហរដ្ឋអាមេរិក។ វាក៏ជាទីភ្នាក់ងារអចលនទ្រព្យដំបូងគេដែលបានចុះផ្សាយបញ្ជីតាមអ៊ីនធើណេតក្នុងឆ្នាំ ១៩៩៤ ។ ជាមួយនឹងភាពជោគជ័យលើទីផ្សារអចលនទ្រព្យជាបន្តបន្ទាប់ ERA ក៏បានពង្រីកទៅដល់ទ្វីបអាហ្រ្វិក ការាបៀន អឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក រួចបន្តពង្រីកវិសាលភាពដល់ទ្វីបអាស៊ីថែមទៀតដូចជា៖ សិង្ហបុរី, ឥណ្ឌូនេស៊ី, ជប៉ុន, កូរ៉េ, ម៉ាឡេស៊ី, តៃវ៉ាន់, ថៃ និងវៀតណាម។ កម្ពុជា គឺជាប្រទេសទី៩ ដែលត្រូវបានបញ្ចូលក្នុងបណ្ដាញអាស៊ីប៉ាស៊ីហ្វិករបស់ ERA បន្ទាប់ពីទទួលបានការណែនាំ និងស្វាគមន៍យ៉ាងកក់ក្ដៅក្នុងសន្និសីទពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិកកាលពីឆ្នាំ២០១៨ ដែលប្រារព្ធធ្វើនៅប្រទេសសិង្ហបុរី។ ការឈានជើងចូលក្នុងវិស័យអលចនទ្រព្យនៅកម្ពុជា ក៏ព្រោះតែ ERA មានសុទិដ្ឋិនិយមខ្ពស់ចំពោះចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសនេះ។ បច្ចុប្បន្ន ERA មានវត្តមាននៅក្នុងរដ្ឋចំនួន ៤៥ របស់សហរដ្ឋអាមេរិកនិង ៣១ ប្រទេសលើពិភពលោក ព្រមទាំងមានការិយាល័យចំនួន ២,២៥០កន្លែង និងសាខាចំនួន ៣៩,៥៥៧ នៅទូទាំងពិភពលោក។


សេវាកម្មរបស់ភ្នាក់ងារអចលនទ្រព្យ ERA ៖
ERA គឺជាម៉ាកនៃភ្នាក់ងារអចលនទ្រព្យគួរជាទីទុកចិត្តដែលធំជាងគេ និងមានកេរ្តិ៍ឈ្មោះល្បីក្នុងការផ្តល់នូវផលិតផល និងសេវាកម្មច្នៃប្រឌិតដ៏ទំនើបដល់អតិថិជនរបស់ខ្លួន។ សេវាកម្មដែល ERA Cambodiaផ្តល់ឱ្យរួមមានសេវាប្រតិបត្តិការលក់គម្រោងខុនដូ អគារការិយាល័យ និងផ្សារទំនើប៕
ព័ត៌មានបន្ថែម សូមទាក់ទង៖
លោក ខន គង្គារ CEO Of ERA Cambodia
Tel: 098 662 230
Email:kungkea.korn@eracambodia.com