ពាក់កណ្តាលឆ្នាំ ២០១៩-២០២០ ក្រុមហ៊ុន Emirates Group រកប្រាក់ចំណេញបាន 1.2 ពាន់លាន AED ស្មើរនឹងប្រមាណ 320 លានដុល្លារអាមេរិក
PR November 16, 2019 Khmernote

Emirates Group ប្រកាសលទ្ធផលពាក់កណ្តាលឆ្នាំ ២០១៩-២០២០ ជាមួយនឹងប្រាក់ចំណេញ ១.២ ពាន់លាន AED កើនឡើង ៧.៩% នៃអ្នកដំណើរដែលធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ
• សម្ព័ន្ធ (Group)៖ ប្រាក់ចំណូលធ្លាក់ចុះ ២% មកត្រឹម ៥៣.៣ ពាន់លានAED (១៤.៥ ពាន់លានដុល្លារអាមេរិក) និងប្រាក់ចំណេញ ១.២ ពាន់លានAED (៣២០ លានដុល្លារអាមេរិក) កើនឡើង ៨%។ លទ្ធផលដែលរងផលប៉ះពាល់បណ្តាលមកពីការបិទយន្តហោះចុះចតនៅព្រលានយន្តហោះអន្តរជាតិឌូបៃរយៈពេល ៤៥ ថ្ងៃ ការធ្លាក់ចុះថ្លៃប្រេងឥន្ធនៈ ចលនានៃរូបិយប័ណ្ណមិនអំណោយផល និងការក្ស័យធនរបស់ Thomas Cook។
• Emirates៖ ប្រាក់ចំណូលបានធ្លាក់ចុះ ៣% មកត្រឹម ៤៧.៣ ពាន់លានAED (១២.៩ ពាន់លានដុល្លារអាមេរិក) និងប្រាក់ចំណេញកើនឡើង ២៨២% ដល់ទៅ ៨៦២ លានAED (២៣៥ លានដុល្លារអាមេរិច) ។ ភាគរយដែលមានដែលមានអ្នកដំណើរនៅក្នុងយន្តហោះ ៨១.១% កើនឡើង ២.៣%pts ដោយដឹកអ្នកដំណើរបានចំនួន ២៩.៦ លាននាក់។ ទីក្រុងឌូបៃគឺជាទិសដៅទាក់ទាញមួយដែលបានបញ្ចាក់ឲ្យឃើញដោយក្រុមហ៊ុនបានដឹកអ្នកដំណើរ ៧.៩% បន្ថែមទៀតទៅកាន់ទីក្រុងរបស់ខ្លួនបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
• dnata៖ ប្រាក់ចំណូលកើនឡើង ៥% ដល់ ៧.៤ ពាន់លានAED (២ ពាន់លានដុល្លារអាមេរិក) ប្រាក់ចំណេញធ្លាក់ចុះ ៦៤% ដល់ ៣១១ លានAED (៨៥ លានដុល្លារអាមេរិក) ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃការក្ស័យធនរបស់ Thomas Cook និងប្រតិបត្តិការម្តងក្នុងមួយឆ្នាំកាលពីឆ្នាំមុន។ អាហារ ៥១.៩លាន កើនឡើងដល់ទៅ ៦៧% ដោយសារការពង្រីកពាណិជ្ជកម្ម
ទីក្រុងឌូបៃ អារ៉ាប់រួម ៧ វិច្ឆិកា ២០១៩: អ៊ែមមឺរឹតគ្រុបបានប្រកាសលទ្ធផលពាក់កណ្តាលឆ្នាំ-សម្រាប់ឆ្នាំហិរញ្ញវត្ថុ របស់២០១៩ – ២០២០ របស់ខ្លួន។

ប្រាក់ចំណូលរបស់ក្រុម ៥៣.៣ ពាន់លានAED (១៤.5 ពាន់លានដុល្លារអាមេរិក) សម្រាប់៦ខែដំបូងនៃ ២០១៩ – ២០២០ ធ្លាក់ចុះ ២% ពី ៥៤.៤ ពាន់លានAED (១៤.៨ ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះប្រាក់ចំណូលបន្តិចនេះគឺដោយសារ ការបិទយន្តហោះចុះចតនៅព្រលានយន្តហោះអន្តរជាតិឌូបៃរយៈពេល ៤៥ថ្ងៃ និងចលនារូបិយប័ណ្ណមិនអំណោយផលនៅអឺរ៉ុប ប្រទេសអូស្ត្រាលី ប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន។

ប្រាក់ចំណេញបានកើនឡើង ៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយមានរបាយការណ៍ពីសម្ព័ន្ធ (Group) ពីប្រាក់ចំណេញសុទ្ធនៃពាក់កណ្តាលឆ្នាំ ២០១៩-២០២០ ចំនួន ១.២ ពាន់លាន AED (៣២០ លានដុល្លារអាមេរិក)។ ការកើននៃប្រាក់ចំណេញនេះគឺដោយសារការធ្លាក់ចុះជាចម្បងក្នុងការតម្លៃប្រេងឥន្ធនៈ ៩% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន យ៉ាងណាក្តីការកើនពីតម្លៃប្រេងចុះទាបត្រូវបានទូទាត់ដោយចលនារូបិយប័ណ្ណអវិជ្ជមាន។

ហិរញ្ញវត្ថុរបស់សម្ព័ន្ធនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩ បានកើនដល់ ២៣ ពាន់លាន AED (៦.៣ ពាន់លានដុល្លារអាមេរិក) បើធៀបទៅនឹងថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩ ចំនួន ២២.២ ពាន់លាន AED (៦ ពាន់លានដុល្លារអាមេរិក) ។ លោក Sheikh Ahmed bin Saeed Al Maktoum ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Emirates Airline និង Groupបានមានប្រសាសន៏ថា “សម្ព័ន្ធអ៊ែមមឺរឹតបានបង្ហាញពីស្ថិរភាពនិងភាពវិជ្ជមានក្នុងឆមាសទីមួយនៃឆ្នាំ ២០១៩ -២០២០ ដោយកែសម្រួលយុទ្ធសាស្រ្តរបស់យើងដោយមានការសម្របខ្លួនទៅនឹងលក្ខខណ្ឌពាណិជ្ជកម្មតឺងរឹងនិងភាពមិនប្រាកដប្រជានយោបាយសង្គមនៅក្នុងទីផ្សារជាច្រើននៅជុំវិញពិភពលោក។ ទាំង អ៊ែមមឺរឹង និង dnata ធ្វើការយ៉ាងស្វិតស្វាញក្នុងការកាត់បន្ថយពីផលប៉ះពាល់នៃគម្រោងការកែលម្អផ្លូវនៅព្រលានយន្តហោះអន្តរជាតិឌូបៃ ដើម្បីពាណិជ្ជកម្មរបស់យើងនិងដើម្បីអតិថិជនរបស់យើង។ យើងបានគ្រប់គ្រងយ៉ាងតឹងរឹងលើការគ្រប់គ្រងតម្លៃ និងបន្តការជំរុញលើប្រសិទ្ធភាពខណៈពេលដែលធានាថាធនធានរបស់យើងត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធិភាពនៃដើម្បីបង្កើនទុកកាល:ទេស:តំបន់។ “តម្លៃប្រេងចុះទាបជាការពន្យាពេលខ្លីមួយដូចដែលយើងបានឃើញពីការធ្លាក់ចុះវិក័យប័ត្រប្រេងរបស់យើងដល់ទៅ ២ ពាន់លាន AED បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែចលនារូបិយប័ណ្ណមិនអំណោយផលបានលុបចេញពីប្រមាណជា ១.២ ពាន់លាន AED ប្រាក់ចំណេញរបស់យើង។

“ទស្សនវិស័យជាសកលគឺមានការលំបាកក្នុងការទស្សន៍ទាយបាន ប៉ុន្តែយើងរំពឹងថាក្រុមហ៊ុនអាកាសចរណ៍និងវិសយ័ទេសចរណ៍នឹងបន្តឆ្ពោះទៅមុខក្នុងរយៈប្រាំមួយខែក្រោយ បន្ថែមលើកំរិតសម្ពាធធ្លាក់ចុះជាមួយនឹងការប្រកួតប្រជែងខ្លាំង។ ក្នុងនាមជាសម្ពន័មួយ យើងនៅតែផ្តោតលើការអភិវឌ្ឍពាណិជ្ផកម្មរបស់យើងហើយយើងនឹងបន្តវិនិយោគនៅក្នុងសមត្ថភាពថ្មីដែលពន្រឹងលើធនធានមនុស្សដែលជួយឲ្យយើងនៅតែផ្តល់ជូននូវផលិតផល សេវា និងបទពិសោធន៍ កាន់តែប្រសើរជាងមុនដល់អតិថិជនរបស់យើង។ ”

និយោជិតរបស់សម្ពន័មូលដ្ឋាននៅដដែរមិនផ្លាស់ប្តូរ បើធៀបទៅនឹងថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩ បុគ្គលិកមធ្យមសរុបមាន ១០៥ ៣១៥នាក់។ វាជាការសមស្របជាមួយនឹងគម្រោងសមត្ថភាព និងពាណិជ្ជកម្មរបស់ក្រុមហ៊ុន ហើយក៏ជាការឆ្លុះបញ្ចាំងពីកម្មវិធីផ្ទៃក្នុងនានាដើម្បីកែលម្អប្រសិទ្ធភាពតាមរយៈការអនុវត្តបច្ចេកវិទ្យាថ្មីនិងលំហូរការងារផងដែល។

ក្រុមហ៊ុនអាកាសចរណ៍ Emirates
ក្នុងអំឡុងឆមាសទីមួយនៃ ២០១៩-២០២០ អ៊ែមមឺរឹតបានទទួល Airbus A380 ចំនួន ៣ គ្រឿង ជាមួយយន្តហោះថ្មីបន្ថែមគ្រោងនឹងបញ្ជូនមុនពេលចុងបញ្ចប់នៃឆ្នាំហិរញ្ញវត្ថុ ២០១៩-២០២០នេះ។ យន្តហោះចាស់ចំនួន ៦ ត្រូវបានដកឈប់ឲ្យប្រតិបត្តិការ ហើយយន្តហោះ ២ នឹងត្រូវត្រឡប់មកប្រតិបត្តិការវិញនៅថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០។ យុទ្ធសាស្រ្តយូរអង្វែងរបស់ក្រុមហ៊ុនគឺវិនិយោគនៅក្នុងយន្តហោះខ្នាតធំដែលឈានមុខបំផុតដើម្បីបង្កើនលើប្រសិទ្ធភាព រួមកាត់បន្ថយការបញ្ចេញឧស្ម័ន និងផ្តល់ជូននូវគុណភាពបទពិសោធន៍ខ្ពស់ដល់អតិថិជន។

អ៊ែមមឺរឹតបន្តផ្តល់ជូននូវការតភ្ជាប់កាន់តែប្រសើរដែលមិនធ្លាប់មានសម្រាប់អតិថិជនរបស់ខ្លួននៅទូទាំងពិភពលោកដោយគ្រាន់តែឈប់មួយដងនៅទីក្រុងឌូបៃ។ ឆ្នាំហិរញ្ញវត្ថុរយៈពេលប្រាំមួយខែដំបូងអ៊ែមមឺរឹតបានបន្ថែមផ្លូវហោះហើរដឹកអ្នកដំណើរថ្មីចំនួនពីរ៖ ទីក្រុងឌូបៃ-ទីក្រុងបាងកក-ទីក្រុងភ្នំពេញ និងទីក្រុងឌូបៃ-ទីក្រុងPorto (ព័រទុយហ្គាល់) ។ គិតត្រឹម ថ្ងៃទី ៣០ ខែកញ្ញា បណ្តាញសកលរបស់អ៊ែមមឺរឹតមានចំនួន ១៥៨ ទិសដៅនៅក្នុងប្រទេស ៨៤ ។ មានយន្តហោះទាំងអស់ចំនួន ២៦៧ គ្រឿងរួមបញ្ចូលយន្តហោះដឹកទំនិញ ។

អ៊ែមមឺរឹតនៅតែបន្តអភិវឌ្ឍជាមួយដៃគូរបស់ខ្លួន flydubai។ ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរនេះបានបន្តពង្រីកបណ្តាញរបស់ខ្លួនដើម្បីបង្កើនប្រសិទ្ធភាពនិងកាលវិភាគហោះហើរដោយការតភ្ជាប់ជាមួយទីក្រុងថ្មីរបស់តាមរយៈទីក្រុងឌូបៃ ព្រមទាំងការបើកជើងហោះហើរថ្មី រួមទាំងទីក្រុងនេបផល (Naples នៅប្រទេសអ៊ីតាលី) និងទីក្រុង Tashkent (Uzbekistan) ក្នុងពាក់កណ្តាលឆ្នាំដំបូងនៃ២០១៩-២០២០។ អតិថិជនទទួលបានអត្ថប្រយោជន៍កាន់តែច្រើនជាមួយនឹងនៅក្រោមកម្មវិធីតែមួយពី Emirates Skywards។ អ្នកដំណើរអ៊ែមមឺរឹត អាចប្តូរយន្តហោះជាមួយ flydubai យន្តហោះដល់ទៅ ចំនួន ២២ ដែលប្រតិបត្ដិការជើងហោះហើរនៅអ៊ែមមឺរឹតធឺមីណល ៣ ពីនៅប្រលានយន្តហោះឌូបៃ។

សមត្ថភាពជារួមក្នុងអំឡុងពេលប្រាំមួយខែដំបូងនៃឆ្នាំនេះបានធ្លាក់ចុះ ៧% ត្រឹម ២៩.៧ ពាន់លានគីឡូម៉ែត្រតោន (ATKM) ដោយសារតែការបិទយន្តហោះចុះចតនៅព្រលានយន្តហោះអន្តរជាតិឌូបៃរយៈ៤៥ថ្ងៃ និងការកាត់បន្ថយនៅក្នុងអំឡុងពេល ៤៥ ថ្ងៃ។ ការកសាងសមត្ថភាពនៅក្នុងការវាស់គីឡូម៉ែត្រកន្លែងអង្គុយ (Available Seat Kilometres រឺ ASKM)ធ្លាក់ចុះ ៥% ខណៈដែលចរាចរអ្នកដំណើរផ្ឡូវអាកាសដែលបានវាស់នៅក្នុងដំណើរចំណូលគីឡូម៉ែត្រ (Revenue Passenger Kilometres រឺ RPKM) បានធ្លាក់ចុះ ២% ជាមួយនឹងភាគរយកៅអីដែលមាន ៨១.១% បើធៀបទៅនឹងកាលពីឆ្នាំមុន ៧៨.៨% ។

អ៊ែមមឺរឹតបានដឹកអ្នកដំណើរចំនួន ២៩.៦ លាននាក់ ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០១៩ ធ្លាក់ចុះ ២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះជាយ៉ាងណាក្តី ទិន្នផលដឹកអ្នកដំណើរបានកើនឡើង ១% តាមរយៈកាលពីមួយទៅមួយ។ បរិមាណនៃការដឹកទំនិញ ១.២ លានតោនបានថយចុះ ៨% ខណៈដែលទិន្នផលធ្លាក់ចុះ ៣% ។ នេះបានឆ្លុះបញ្ចាំងពីឧបសគ្គនៃការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅក្នុងបរិបទនៃភាពតានតឹងពាណិជ្ជកម្មសកលនិងភាពចលាចលនៅក្នុងទីផ្សារដឹកទំនិញសំខាន់មួយចំនួន។

នៅក្នុងពាក់កណ្តាលឆ្នាំហិរញ្ញវត្ថុដំបូងនៃ ២០១៩-២០២០ ប្រាក់ចំណេញសុទ្ធរបស់អ៊ែមមឺរឹត ៨៦២ លានAED (២៣៥ លានដុល្លារអាមេរិក) កើនឡើង ២៨២% បើធៀបទៅនឹងឆ្នាំមុន។ ប្រាក់ចំណូលរបស់អ៊ែមមឺរឹត រួមបញ្ចូលទាំងប្រាក់ចំណូលប្រតិបត្តិការផ្សេងទៀត ចំនួន ៤៧.៣ ពាន់លាន AED (១២.៩ ពាន់លានដុល្លារអាមេរិក) បានធ្លាក់ចុះ ៣% បើប្រៀបធៀបទៅនឹងកំនត់ត្រា កាលពីឆ្នាំមុន ៤៨.៩ ពាន់លាន AED (១៣.៣ ពាន់លានដុល្លារអាមេរិក)។ លទ្ធផលនេះត្រូវបានជំរុញដោយការកើនឡើងក្នុងការដាក់ពង្រាយសមត្ថភាព ជាមួយនឹងតម្រូវការរបស់អតិថិជនវិជ្ចមាន ល្អសម្រាប់ផលិតផលអ៊ែមមឺរឹតតាមរយៈការវិវឌ្ឍកន្លែងអង្គុយនិងកត្តាប្រាក់ចំណេញប្រសើរជាងមុន។

ការចំណាយលើប្រតិបត្តិការរបស់អ៊ែមមឺរឹតធ្លាក់ចុះ ៨% ប្រឆាំងនឹងសម្ថភាពរួម ៧% នៃប្រតិបត្ដិការទាំងមូល។ ជាមធ្យម ការចំណាយលើប្រេងឥន្ធនៈទាបជាង១៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ភាគច្រើនដោយសារតែការធ្លាក់ចុះនៅក្នុងតម្លៃប្រេងមួយ (ធ្លាក់ចុះ ៩% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន) ព្រមទាំងលើកកម្ពស់ប្រេងទាបដោយសារការកាត់បន្ថយសមត្ថភាព ក្នុងអំឡុងពេលការបិទយន្តហោះចុះចតនៅឌូបៃរយៈពេល ៤៥ ថ្ងៃ។ ប្រេងឥន្ធនៈនៅតែជាសមាសភាគធំបំផុតនៃការចំណាយរបស់ក្រុមហ៊ុនដែលមានចំនួន ៣២% នៃការចំណាយប្រតិបត្ដិកាទាំងមួលបើធៀបនឹង ៣៣% នៅក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំមុន។

dnata នៅតែបន្តពង្រឹងសមត្ថភាពសកលរបស់ខ្លួនក្នុងការផ្តល់សេវាដោះស្រាយ ម្ហូបអាហារនិងការធ្វើដំណើរដោយមានប្រតិបត្ដិការពង្រីកដល់ទៅជាង ៣៥ ប្រទេស។ នៅក្នុងពាក់កណ្តាលដំបូងនៃ ២០១៩-២០២០ ប្រតិបត្ដិការអន្ដរជាតិ dnata ស្មើរនឹង ៧២% នៃប្រាក់ចំណូលរបស់ខ្លួនបើប្រៀបធៀបទៅនឹង ក្នុងអំឡុងពេលរយៈពេលដូចគ្នាកាលពីឆ្នាំមុន ៦៨%។ ប្រាក់ចំណូល dnata រួមទាំងប្រាក់ចំណូលប្រតិបត្តិការផ្សេងទៀតគឺ ៧.៤ ពាន់លាន AED (២ ពាន់លានដុល្លារអាមេរិក) គឺកើនឡើង ៥% បើធៀបទៅនឹង ៧ ពាន់លាន AED (១.៩ ពាន់លានដុល្លារអាមេរិក) កាលពីឆ្នាំមុន។លទ្ធផលនេះត្រូវបានគាំទ្រដោយកំណើនពាណិជ្ជកម្មរឹងមាំនិងពង្រីកជាសកលបន្ថែមទៀត ជាពិសេសនៅក្នុងពាណិជ្ជកម្មម្ហូបអាហាររបស់ខ្លួន។

ប្រាក់ចំណេញជារួមរបស់ dnata បានធ្លាក់ចុះ ៦៤% មកត្រឹម ៣១១ លាន AED (៨៥ លានដុល្លារអាមេរិក) បើធៀបទៅនឹងលទ្ធផលកាលពីឆ្នាំមុនដែលរួមមានអង្គការ ៣២១ លាន AED កំណើនចំណេញពីការលក់ភាគហ៊ុនចំនួន ២២% dnata នៅក្រុមហ៊ុនគ្រប់គ្រងការធ្វើដំណើរ Hogg Robinson Group (HRG) ។ ប្រាក់ចំណេញពាក់កណ្តាលឆ្នាំរបស់ dnata ២០១៩-២០២០ នៅតែបន្តរងផលប៉ះពាល់ពីការក្ស័យធនរបស់ក្រុមហ៊ុន Thomas Cook ដែលជជាអតិថិជនធំមួយក្នុងចំណោមអតិថិជនរបស់ខ្លួនក្នុងការផ្តល់សេវាម្ហូបអាហារ dnata នៅចក្រភពអង់គ្លេស។ ជាលទ្ធផលក្នុងការចុះខ្សោយមួយនលើជំនួញពាណិជ្ជកម្មនិងទ្រព្យសម្បត្តិអរូបីប្រមាណជា ៨៤ លាន AED ។

ប្រតិបត្ដិការព្រលានយន្តហោះ dnata នៅតែរួមចំណែកធំបំផុតនៃប្រាក់ចំណូលចំនួន ៣.៦ ពាន់លាន AED ជាមួយអាមេរិក (៩៨៣ លានដុល្លារអាមេរិច) មានកំណើនបន្តិចបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំនួនយន្តហោះគ្រប់គ្រងដោយ dnata ដែលមានប្រតិបត្ដិការដែលមានស្ថិរភាពស្មើរនឹង ៣៥១១៩៤ គ្រឿង និងគ្រប់គ្រងចំនួន ១.៥ លានតោននៃទំនិញ បានធ្លាក់ចុះ ៦% ។ dnata កំណើនសរីរាង្គនៅទូទាំងអន្ដរជាតិពីការគ្រប់គ្រងពាណិជ្ជកម្មជាមួយនឹងកិច្ចសន្យាសំខាន់ៗ បានឈ្នះទូទាំងសហរដ្ផអាមេរិក និងការវិវវឌ្ឍលទ្ធផលនៅក្នុងទីផ្សារដូចជាអ៊ីតាលី សឹង្ហបុរី ស្វីសនិងអ៊ីរ៉ាក់ ដែលបានទាញប្រាក់ចំណូលរបស់ dnata និងបានបំពេញដល់ផលប៉ះពាល់រូបិយប័ណ្ណអវិជ្ជមាន ប្រមាណ ៨៦ លាន AED ។នៅក្នុងអារ៉ាប់រួម dnata បានទទួលកម្មសិទ្ធិពេញលេញនៃក្រុមហ៊ុនដឹកជញ្ជូន Dubai Express ដែលទប់លើប្រាក់ចំណូលពាក់កណ្តាលឆ្នាំដំបូងនៃ ២០១៩-២០២០ របស់ខ្លួន និងបានជួយសម្រាលពីការខាតបង់ដោយសារតែការការបិទយន្តហោះចុះចតនៅព្រលានយន្តហោះអន្តរជាតិឌូបៃរយៈពេល ៤៥ ថ្ងៃ។

ផ្នែកធ្វើដំណើររបស់ dnata (dnata’s travel division) បានរួមចំណែក ១.៨ ពាន់លាន AED (៤៨៨ លានដុល្លារអាមេរិច) លើប្រាក់ចំណូល បានកើនឡើង ៧% ធៀបនឹងឆ្នាំមុន។ ប្រតិបត្តិការលក់សរុបដែលជាដើមកំណើត មានមូលដ្ឋាន ៥.៩ ពាន់លាន AED (១.៦ ពាន់លានដុល្លារអាមេរិក)។ ការរួមចំណែកប្រាក់ចំណូលដ៏រឹងមាំបានមកពីការទិញភាគហ៊ុនថ្មីពី Tropo នៅក្នុងប្រទេសអាល្លឺម៉ង់ និង Dunya ទេសចរណ៍ បានជួយប៉ះប៉ូវពីការធ្លាក់ចុះនៃទីផ្សារទេសចរណ៍សំខាន់ ក៏ដូចជាផលប៉ះពាល់អវិជ្ជមាននៃប្រាក់ដុល្លារអាមេរិកប្រឆាំងនឹងប្រាក់អឺរ៉ូ និងប្រាក់ផោន។

ប្រតិបត្ដិការម្ហូបអាហារលើយន្តហោះ របស់ dnata រួមចំណែកដល់ប្រាក់ចំណូលសរុបចំនួណ ១.៨ ពាន់លាន AED (៤៧៩ លានដុល្លារអាមេរិក) កើនឡើង ៥៤% ។ ចំនួននៃការទទួលទានអាហារបានកើនឡើង ៦៧% ត្រឹម ៥១.៩ លានអាហារនាពាក់កណ្តាលឆ្នាំហិរញ្ញវត្ថុដំបូងនេះ។ កំណើនសំខាន់នេះត្រូវបានសន្មតយ៉ាងច្រើនចំពោះការរួមចំណែកដែលបានមកពីការទិញអាជីវកម្មម្ហូបអាហារថ្មីនៅប្រទេសអូស្ត្រាលី ((Q Catering Limited and Snap Fresh Pty Limited) និងនៅសហរដ្ឋអាមេរិក (១២១ នៃការផ្តល់ម្ហូបអាហារក្នុងយន្តហោះ) ព្រមទាំងការពង្រីកគ្រឿងបរិក្ខាម្ហូបអាហាររបស់ dnata នៅសហរដ្ឋអាមេរិករួមទាំងនៅ Houston Boston និង Los Angeles ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង: REDHILL Cambodia និង Email: ekcambodia@redhill.asia