ការនាំចេញអង្ករទៅកាន់ទីផ្សារថ្មីនៅប្រទេសចិនរបស់កម្ពុជា នឹងជួយឲ្យវិស័យដំណាំស្រូវល្អប្រសើរឡើងវិញ
សេដ្ឋកិច្ច June 21, 2019 Khmernote

ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារធំបំផុតរបស់ខ្លួននៅសហភាពអឺរ៉ុបបានធ្លាក់ចុះពី ៣៣.៨៧ ភាគរយ ដែលស្មើនឹង ៦៥,៥៥២ តោនក្នុងចន្លោះពីខែមករា និងមេសាឆ្នាំ 2019 បើប្រៀបធៀបនឹងឆ្នាំ ២០១៨ ការនាំចេញរហូតដល់ ៩៩,១៣៨ តោន ដែលបង្ហាញពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់មួយដែលបានបង្កើតឡើងកាលពីថ្ងៃទី 19 ខែមករាកន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា មូលហេតុនៃការធ្លាក់ចុះនេះ​ ដោយសារតែគណៈកម្មាធិការសហភាពអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយ ដើម្បីកំណត់ពន្ធថយចុះ ៣ ឆ្នាំ លើការនាំចូលអង្ករពីកម្ពុជា និងមីយ៉ាន់ម៉ាចាប់ពី ១៧៥ អឺរ៉ូក្នុងមួយតោននៅឆ្នាំនេះ ដើម្បីការពារផលប្រយោជន៍របស់អ្នកផលិតអង្ករនៅក្នុងទ្វីបអឺរ៉ុប ជាពិសេសអ៉ីតាលី និងអេស្ប៉ាញដែលទទួលរងផលប៉ះពាល់ដោយការប្រកួតប្រជែង។

ប៉ុន្តែបើទោះបីជាការធ្លាក់ចុះនៃតួលេខនាំចេញទៅសហភាពអឺរ៉ុប ក៏ដោយក៏វិស័យអង្ករមិនបានខាតបង់តាមរយៈការនាំចេញទៅកាន់ពិភពលោកទេ ដោយបង្វិលការនាំចេញទៅកាន់ប្រទេសចិន និងបណ្តាប្រទេសចំនួន 44 ផ្សេងទៀតដូចជាអូស្ត្រាលីម៉ាឡេស៊ី ព្រុយណេ និងប៉ាពួញូហ្គីណេ ដោយមានកើនឡើងចាប់ពីខែមករា ដល់ ខែមេសា ការនាំចេញអង្ករបានកើនឡើង ៨.៣១ ភាគរយស្មើនឹង ២១៣ ,៧៦៣ តោន បើធៀបនឹងឆ្នាំមុនត្រឹមតែ ១៩៧,៣៥២ ប៉ុណ្ណោះ៕

អត្ថបទ៖ លីនី