យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាកំពុងត្រូវការកម្លាំងពលកម្ម ៧២ ៩៣៧កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត ក្នុងនោះផ្នែកឧស្សាហកម្មចំនួន ៦០ ៥២០កន្លែង ផ្សេវាកម្ម ៣ ៥៤១កន្លែង និងកសិកម្ម ៨ ៨៧៦កន្លែង។

ជាមួយគ្នានេះ ក្រសួងការងារក៏បានបញ្ជាក់ផងដែរថា ប្រភេទមុខរបរ មានដូចជា៖ អ្នកបញ្ជាម៉ាស៊ីនដេរ កម្មករចំការដំណាំ កម្មករក្នុងផលិតកម្ម កម្មករវេចខ្ចប់ដោយដៃ អ្នកបញ្ជាម៉ាស៊ីនធ្វើស្បែកជើង មន្រ្តីឥណទាន និងប្រាក់កម្ចី អ្នកបញ្ជាម៉ាស៊ីនផលិត ផលិតផលជ័រកៅស៊ូ អ្នកបច្ចេកទេសត្រួតពិនិត្យដំណើរការផលិត អ្នកតម្លើងម៉ាស៊ីនយានយន្ត យន្តការី និងអ្នកតម្លើងអគ្គិសនី និងមុខរបរផ្សេងៗ។
ដូច្នេះសម្រាប់បងប្អូន យុវជន សិស្ស និស្សិត មេត្តាទាក់ទង ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរសព្ទ 1297 ឬ 1286 ឬ តេឡេក្រាម 016 786 655 ឬ CoolApp ទូរសព្ទលេខ 077 23 23 78 ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ៕
អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ