យោងតាមគម្រោងថវិកាថ្នាក់ក្រោមជាតិ ឆ្នាំ២០២៥ នៅក្នងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានស្នើឡើងហើយត្រូវបានរដ្ឋសភាអនុម័តយល់ព្រមថ្មីៗនេះបានកំណត់អំពីការដំឡើងប្រាក់ឧបត្ថម្ភបន្ដែមប្រចាំខែជូនមន្ត្រីថ្នាក់ក្រោមជាតិដូចខាងក្រោមនេះ៖
សម្រាប់ប្រធាន និងសមាជិកក្រុមប្រឹក្សារាជធានី -ខេត្ត ដោយបន្ថែមចំនួន ៣៥ ០០០ រៀល។
សម្រាប់ប្រធាន និងសមាជិកក្រុមប្រឹក្សាក្រុង -ស្រុក ខណ្ឌ ដោយបន្ថែមចំនួន ៣០ ០០០ រៀល។
សម្រាប់ប្រធាន ជំទប់ទី ១ ចៅសង្កាត់រងទី ១ ជំទប់ទី ២ ចៅសង្កាត់រងទី ២ និង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដោយបន្ថែមចំនួន ២៥ ០០០ រៀល។
សម្រាប់មេភូមិ ដោយបន្ថែមចំនួន ២០ ០០០ រៀល, អនុប្រធានភូមិ និងសមាជិកភូមិ ដោយបន្ថែមចំនួន ១៥ ០០០ រៀល។
ក្រោយការដំឡើងនេះប្រធានក្រុមប្រឹក្សារាជធានី ខេត្ត នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែកើនឡើងដល់ ១ ៦៨៥ ០០០ រៀល។
សម្រាប់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែកើនឡើងដល់ ១ ២៨០ ០០០ រៀល។
សម្រាប់ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែកើនឡើងដល់ ១ ៣៩៥ ០០០ រៀល។
សម្រាប់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែកើនឡើងដល់ ១ ០៥០ ០០០ រៀល។
សម្រាប់ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែកើនឡើងដល់ ១ ៣៤៥ ០០០ រៀល។
សម្រាប់ជំទប់ទី១, ចៅសង្កាត់រងទី១ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែកើនឡើងដល់ ១ ០០៥ ០០០ រៀល។
សម្រាប់ជំទប់ទី២, ចៅសង្កាត់រងទី២ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែកើនឡើងដល់ ១ ០០៥ ០០០ រៀល។
សម្រាប់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែកើនឡើងដល់ ៨៩៥ ០០០ រៀល។
សម្រាប់មេភូមិ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែកើនឡើងដល់ ៥៧០ ០០០ រៀល។
សម្រាប់អនុប្រធានភូមិ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែកើនឡើងដល់ ៤៤៥ ០០០ រៀល។
ហើយសម្រាប់សមាជិកភូមិ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែកើនឡើងដល់ ៤១៥ ០០០ រៀល ចាប់ពីដើមឆ្នាំ២០២៥ខាងមុខនេះ៕

អត្ថបទ៖ ពេជ ប៊ុនរ៉ា MoINFO APP
ប្រភព៖ ក្រសួងព័ត៌មាន


