រាជរដ្ឋាភិបាល គ្រោងសន្សំថាមពល ឱ្យបាន ១៥០០ មេហ្កាវ៉ាត់ ស្មើប្រហែល ៤ពាន់លានដុល្លារត្រឹមឆ្នាំ២០៣០
សេដ្ឋកិច្ច
October 8, 2024
Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាល គ្រោងសន្សំថាមពល ឱ្យបាន ១៥០០ មេហ្កាវ៉ាត់ស្មើប្រហែល ៤ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៣០។ នេះជាការលើកឡើងរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងឱកាសដឹកនាំកិច្ចប្រជុំអន្តរក្រសួងនាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤។
តាមឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ការសន្សំថាមពលនេះ នឹងធ្វើឡើងតាមរយៈកម្មវិធីប្រើប្រាស់ថាមពលឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងវិស័យឧស្សាហកម្ម អគារ ដឹកជញ្ជូន និងឧបករណ៍អគ្គិសនីដោយមិនប៉ះពាល់ដល់ទិន្នផល និងផាសុកភាពរបស់សង្គមឡើយ៕





ប្រភព៖ ក្រសួងព័ត៌មាន
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


