ត្រៀមដាក់ពាក្យ! ខានស្អែកនេះ ក្រុមហ៊ុនធំៗ ៧ បន្តសហការជាមួយ NEA ផ្តល់ឱកាសការងារជាង ៤០០កន្លែង ដាក់ពាក្យភ្លាម សម្ភាសភ្លាម អត់បទពិសោធ ក៏អាចដាក់បាន
សេដ្ឋកិច្ច June 25, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (NEA) នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្រុមហ៊ុនធំៗ ៧ បន្តសហការជាមួយ NEA ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៤៥៤ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារ នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើតាមការបញ្ជាក់របស់ (NEA) បានឱ្យដឹងថា ក្រុមហ៊ុនធំៗទាំង ៧ ដែលនឹងចូលរួមក្នុងវេទិកាការងារនោះរួមមាន៖ ក្រុមហ៊ុន ហ្វវើដ, SME Bank , ក្រុមហ៊ុន លីហួរ , ធនាគារ អេ អឹម ខេ ,ធនាគារ ជីប​ម៉ុង ,ក្រុមហ៊ុន ណាហ្គា វើល និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ។

ដូច្នេះ យុវជន សិស្ស/និស្សិត ដែលកំពុងស្វែងរកការងារធ្វើ អាចចូលរួមកម្មវិធីវេទិកាការងារដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដាក់ពាក្យភ្លាម បានសម្ភាសភ្លាមៗ! អត់បទពិសោធន៍ ក៏អាចដាក់ពាក្យបានដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខ 016 786655 ឬ 077 232 378៕

អត្ថបទ៖ លីនី