កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៣៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជិត ១,២ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ប្រមាណ ៣៨ពាន់កន្លែង ខណៈខេត្តស្វាយរៀងទទួលបានគម្រោងវិនិយោគច្រើនគេ។
បើតាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នេះ ក្នុងចំណោគម្រោងថ្មីៗខាងលើនេះ នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៤គម្រោង ក្នុងនោះមានគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួនមាន ១៣គម្រោង ក្នុងនោះមានគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង។
គួរបញ្ជាក់ជូនផងដែរថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ វិនិយោគិនក្នុងស្រុកបានគ្របដណ្ដប់ទុនវិនិយោគសរុបចំនួន ៥៨,៤១% ខណៈពេលទុនវិនិយោគមានប្រភពមកពីប្រទេសចិន ៣៣,១៩% ប្រទេសសិង្ហបុរីមានចំនួន ៤,៣១% និងប្រទេសវៀតណាមមានចំនួន ៤,០៩%៕



អត្ថបទ៖ លីនី


