ដាក់ពាក្យភ្លាម សម្ភាសភ្លាម! NEA និង RUPP នឹងសហការគ្នារៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង ២ ០៧២ កន្លែងសម្រាប់យុវជន សិស្ស/និស្សិតនៅថ្ងៃទី១៤ ខាងមុខនេះ
សេដ្ឋកិច្ច March 12, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នឹងរៀបចំវេទិកាការងារ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ នៅទីតាំងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អគារស្ទេម បន្ទប់លេខ ៧០៤ ជាន់ទី៧ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច។

វេទិកាការងារនេះ នឹងនាំយកឱកាសការងារជាង ២ ០៧២ កន្លែងនៅក្រុមហ៊ុនធំៗជាច្រើន សម្រាប់យុវជន សិស្ស/និស្សិត។ ដូច្នេះយុវជន សិស្ស/និស្សិត ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារ សូមត្រៀម CV ដើម្បីដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុនធំៗជាច្រើនដោយផ្ទាល់តែម្តង។ ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤ / ០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕

អត្ថបទ៖ លីនី