រោងចក្រមួយកន្លែងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រកាសរើសបុគ្គលិក ៥០៤នាក់ ផ្ដល់ប្រាក់ចំណូលប្រចាំខែពី ៣៥០ដុល្លារ ទៅ៤៥០ ដុល្លារ រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត
សេដ្ឋកិច្ច January 23, 2024 Khmernote

រោងចក្រ អេនគ្រីអេធីវ ខេអេហ្វ១ ឯ.ក នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្ដល់ឱកាសការងារចំនួន ៥០៤ កន្លែង ដល់បងប្អូន ប្រជាពលរដ្ឋ ដែលមានបំណងចង់បំពេញការងារ និងកំពុងស្វែងរកការងារធ្វើ។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិ និងមុខរបរ (NEA) កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ។

(រូបតំណាង)

តាមរយៈការបង្ហោះនៅលើផេកផ្លូវការ ទីភ្នាក់ងារជាតិ និងមុខរបរ បានបញ្ជាក់ថា រោងចក្រ អេនគ្រីអេធីវ ខេអេហ្វ១ ឯ.ក ដែលមានទីតាំងនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (នៅជិតបុរីសន្តិភាព២) ប្រកាសជ្រើសរើសកម្មករគ្រប់ផ្នែកភេទស្រី ចំនួន ៥០០កន្លែង និងប្រធានក្រុមដេរ ចំនួន ៤កន្លែង ដោយផ្ដល់នូវប្រាក់ចំណូលប្រចាំខែពី ៣៥០ដុល្លារ ទៅ៤៥០ ដុល្លារ រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើន។

ដូច្នេះ សម្រាប់បងប្អូន ប្រជាពលរដ្ឋ ដែលចង់បំពេញការងារនៅរោងចក្រ អេនគ្រីអេធីវ ខេអេហ្វ១ ឯ.ក សូមមកចុះឈ្មោះនៅ NEA ឥឡូវនេះ ដែលមានទីតាំងស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជិតវិទ្យាស្ថាន IFL ឬ តាមទូរស័ព្ទលេខ ០១៦ ៧៨៦ ៦៥៥, ០៧៧ ២៣២ ៣៧៨៕

អត្ថបទ៖ លីនី