ក្រុមហ៊ុនផ្សារបោះដុំធំមួយ នៅទីក្រុងប៉ារីស និងនៅក្នុងតំបន់អ៊ឺរ៉ុប ចាប់អារម្មណ៍ទទួលទិញផលិតផលកសិផល និងផ្លែឈើពីកម្ពុជា
សេដ្ឋកិច្ច January 22, 2024 Khmernote

ក្រុមហ៊ុនផ្សារបោះដុំមួយកន្លែង ដែលជាផ្សារបោះដុំអាស៊ីដ៏ធំ នៅទីក្រុងប៉ារីស និងនៅក្នុងតំបន់អ៊ឺរ៉ុប បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទទួលទិញផលិតផលកសិផល និងផ្លែឈើពីកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។

តាមរយៈការបង្ហោះនៅលើផេកផ្លូវការ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៣ នៅផ្សារបោះដុំអាស៊ី Tang Freres ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងសហការី បានចុះពិនិត្យ និងជួបពិភាក្សាការងារជាមួយតំណាង ក្រុមហ៊ុនផ្សារបោះដុំ Tang Freres ដែលជាផ្សារបោះដុំអាស៊ីដ៏ធំ នៅទីក្រុងប៉ារីស និងនៅក្នុងតំបន់អ៊ឺរ៉ុប។

ជាលទ្ធផល ក្នុងជំនួបនេះ តំណាងផ្សារបោះដុំ Tang Freres បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទទួលទិញផលិតផលកសិផល និងផ្លែឈើកម្ពុជា៕

អត្ថបទ៖ លីនី