រដ្ឋ អនុម័តឱ្យក្រុមហ៊ុនធំមួយសាងសង់វារីអគ្គិសនីចំនួន ២ នៅក្នុងខេត្តកោះកុង ក្រោមទុនវិនិយោគជាង ៤៤៧លានដុល្លារ
សេដ្ឋកិច្ច
November 21, 2023
Khmernote
ក្រុមហ៊ុនធំមួយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តឱ្យដំណើរការលើគម្រោងសង់វារីអគ្គិសនីចំនួន ២ នៅក្នុងខេត្តកោះកុង ក្រោមទុនវិនិយោគប្រមាណ ៤៤៧,៥លានដុល្លារអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន “KHMER ELECTRICAL POWER CO., LTD” គម្រោងសាងសង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្កាវាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត អានុភាព ១០០មេហ្កាវាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង តាមរូបភាពសាងសង់, អាជីវកម្ម, និងផ្ទេរ (BOT) ក្នុងទុនវិនិយោគប្រមាណ ៤៤៧,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៣០កន្លែង៕

អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


