សហគ្រាសចិនជាង ៥០ អាចនឹងមកវិនិយោគនៅខេត្តកំពង់ស្ពឺ លើវិស័យកសិកម្ម
សេដ្ឋកិច្ច September 5, 2023 Khmernote

សហគ្រាសចិនជាង ៥០ អាចនឹងមកវិនិយោគនៅខេត្តកំពង់ស្ពឺបន្ថែមទៀត នេះបើយោងតាមការបង្ហោះរបស់ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះ។

បើតាមការបញ្ជាក់របស់ឯកឧត្តម លោក Wang Guangguo នាយកប្រតិបត្ត សហព័ន្ធសហគ្រិនជនជាតិចិនក្រៅប្រទេស ខេត្តហឺណាន ( Henan Federation of Oversea Chinese Entrepreneurs) បានប្តេជ្ញាជំរុញសហគ្រាស ជាង៥០ ទៅវិនិយោគនៅខេត្តកំពង់ស្ពឺ ដោយផ្តោតលើវិស័យកសិកម្ម ជាពិសេសការចិញ្ចឹមគោ និងជ្រូក ក៏ដូចជាឧស្សាហកម្មកែឆ្នៃសាច់គោ និងជ្រូក។

គួរបញ្ជាក់ឱ្យដឹងផងដែរថា ខេត្តហឺណាន គឺជាខេត្តដែលមានសេដ្ឋកិច្ចធំជាងគេទី៥ នៅប្រទេសចិន និងជាខេត្តដែលមានវិស័យកសិកម្មឈានមុនគេ ១ នៅប្រទេសចិនផងដែរ៕

អត្ថបទ៖ លីនី