«ដូងខ្ទិះបាត់ដំបង» ត្រូវបានប្រកាសជាម៉ាកសមូហភាព ដែលនឹងផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងពង្រីកទីផ្សារនៅក្រៅប្រទេស
សេដ្ឋកិច្ច April 28, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា «ដូងខ្ទិះបាត់ដំបង» ត្រូវបានប្រកាសជាម៉ាកសមូហភាព។

ម៉ាកសមូហភាពដូងខ្ទិះបាត់ដំបង នឹងដើរតួនាទីបញ្ជាក់អំពីអត្តសញ្ញាណ នៃប្រភពដើមផលិតកម្ម បិទលើផលិតផល ដាក់លក់លើទីផ្សារ ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងពង្រីកទីផ្សារនៅក្រៅប្រទេស។

ហើយម៉ាកនេះនឹងក្លាយជាកម្លាំងស្រូបទាញទេសចរជាតិ និងអន្តរជាតិ ឱ្យមកធ្វើទស្សនកិច្ចក្នុងតំបន់ផលិតកម្ម ដែលជាឱកាសសម្រាប់សហគមន៍កសិកម្ម ឬយុវជន អាចបង្កើតប្រភពចំណូល និងផ្សព្វផ្សាយ ពីវប្បធម៌ប្រពៃណីរបស់កម្ពុជាទៅកាន់​ឆាក​អន្តរជាតិ​៕

ប្រភព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង