យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ខេត្តបាត់ដំបង បានជាប់ជាជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតប្រជែង “ទីក្រុងស្អាតដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២” (Best Countdown City of The Year 2022)។ នេះបើតាមការចេញផ្សាយរបស់ក្រសួងទេសចរណ៍។
ជាមួយគ្នានេះ សម្រាប់ចំណាត់លេខពីរ បានទៅលើខេត្តព្រះសីហនុ និងលេខ៣ បានទៅលើខេត្តសៀមរាប។ សូមបញ្ជាក់ថា កម្មវិធីប្រគល់ពានរង្វាន់នេះ គ្រោងនឹងធ្វើឡើងនៅក្នុង “ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។
សូមរម្លឹកថា កម្មវិធីប្រកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេ ប្រចាំឆ្នាំ២០២២ ” (Best Countdown City of The Year 2022) ត្រូវបានប្រកាសផ្សព្វផ្សាយជាផ្លូវការ និងបើកឱ្យសាធារណជនចូលរួមបោះឆ្នោតគាំទ្រទីក្រុងដែលខ្លួនពេញចិត្តជាងគេបំផុត រយៈពេល២ថ្ងៃ តាមរយៈការបោះឆ្នោតគាំទ្រលើគេហទំព័រផ្លូវការ http://bestcountdowncity.cambodiacleancity.gov.kh។


