1ម៉ឺនដុល្លា ពីប៊ូសស្រ្តងបានផ្លាស់ប្តូរកម្មការិរីរោងចក្រក្លាយជាម្ចាស់ហាងសំអាង
Boostrong July 28, 2020 Chan Sreyny

​ព្រោះតែជីវភាព តម្រូវឲ្យនារីរោងចក្រម្នាក់ត្រូវបង្ខំចិត្តឃ្លាតឆ្ងាយពីឳពុកម្តាយ និងកូនស្រីជាទីស្រលាញ់មកធ្វើការរោងចក្រនៅទីក្រុងភ្នំពេញជាង 10 ឆ្នាំទៅហើយ ប៉ុន្តែជីវភាពនៅតែមិនទាន់ល្អប្រសើរ ស្រាប់តែចុងខែកក្កដា ថ្ងៃទី 23 នេះ ព្រេងសំណាងមកដល់ឈ្នះរង្វាន់ 10,000$ ពីប៊ូសស្រ្តង។

​អ្នកស្រី អ៊ី ស្រីអែម មានស្រុកកំណើត នៅភូមិព្រៃម្នាស់ ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ដោយសារ អ្នកស្រី មានបំណងចង់សន្សំលុយឲ្យបានច្រើនដើម្បីបើកហាងលក់គ្រឿងសំអាង និងសាឡាន ក៏សម្រេចចិត្តចាកចេញពីស្រុកកំណើតជាមួយស្វាម៉ីមកធ្វើការនៅក្រុងភ្នំពេញ សព្វថ្ងៃស្វាម៉ីធ្វើជាអ្នកបើកបរ និងអ្នកស្រីជាអ្នកកាត់ដេរនៅរោងចក្រមួយកន្លែង នៅខណ្ឌដង្កោ។

អ្នកស្រី អ៊ី ស្រីអែម បានបញ្ជាក់ឲ្យដឹងថា «រៀងរាល់ថ្ងៃមុនពេលចូលធ្វើការថ្ងៃត្រង់ អ្នកស្រីតែងតែងទិញប៊ូសស្រ្តងញ៉ាំ ដើម្បីកុំឲ្យងង្គុយគេង និងមានកម្លាំងធ្វើការបន្ត។ ស្រាប់តែថ្ងៃទី 23 នេះស្ទើរតែមិនជឿភ្នែកខ្លួនឯង ស្រាប់តែគាស់មកឃើញលេខ 10,000$ លើក្រវិលប៊ូសស្រ្តង ក៏ស្រែកហៅគេឲ្យជួយពិនិត្យមើលឡើងផ្អើលពេញរោងចក្រ »។

អ្នកស្រីក៏បានបន្តទៀតថា «ក្រោយពីឈ្នះរង្វាន់ 10,000$ ពីប៊ូសស្រ្តង អ្នកស្រីនឹងលាឈប់ពីការងាររោងចក្រ ទៅជួលទីតាំងគេបើកហាងលក់គ្រឿងសំអាង និងសាឡានដែលជាគោលបំណងរបស់ខ្លួនជាយូរឆ្នាំមកហើយ »។ ​ប្រាក់រង្វាន់ 10,000$ របស់ប៊ូសស្រ្តងបានផ្លាស់ប្តូរកម្មការិនីរោងចក្រម្នាក់ ក្លាយទៅជាម្ចាស់អាជីវកម្មខ្លួនឯងផ្ទាល់ ជាពិសេសអ្នកលក់ដុំ និងអ្នកលក់រាយក៏ទទួលបានម្នាក់ៗ 5,000$ ទៀតផង៕