អស្ចារ្យណាស់! កាដូដើមឆ្នាំថ្មី មានអ្នកត្រូវរង្វាន់ធំជាច្រើនពីប៊ូសស្ត្រង
Boostrong January 10, 2020 Khmernote

ម្នាក់ៗសុទ្ធតែមិននឹកស្មានថាខ្លួនមានសំណាងបានទទួលរង្វាន់ធំពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោកប៊ូសស្ត្រងឡើយ ដោយអ្នកខ្លះត្រូវ 10,000$ អ្នកខ្លះត្រូវម៉ូតូលេខ១ PCX។ ស្របពេលដែលឆ្នាំថ្មីមកដល់ស្រាប់តែមានការសង្កេតឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការបង្ហោះរូប ត្រូវរង្វាន់ស្ទើរគ្រប់ទីកន្លែង មានទាំងប្រុសទាំងស្រី និងមានទាំងក្មេងទាំងចាស់ ថាបានត្រូវរង្វាន់១ម៉ឺនដុល្លា ត្រូវរង្វាន់ម៉ូតូសេរីទំនើបPCX ពីក្រវិលកំប៉ុងប៊ូសស្ត្រង។

ពិតជាពិសេសមែននេះប្រៀបដូចប៊ូសស្ត្រងផ្ដល់ឲ្យកាដូឆ្នាំថ្មីជូនដល់អតិថិជននៅដើមឆ្នាំថ្មីអីចឹង។ នេះមិនទាន់អស់ឡើយ ហើយសំណាងឆ្នាំថ្មីនេះក៏បានទៅដល់មិនត្រឹមតែអតិថិជនពិសាប៊ូសស្ត្រងទេ សូម្បីតែអ្នកលក់ដុំនិងអ្នកលក់រាយក៏ទទួលបានម្នាក់5,000$ ផងដែរនៅពេលមានអ្នកត្រូវរង្វាន់10,000$ ហើយចំពោះអ្នកត្រូវម៉ូតូលេខ១ PCX អ្នកលក់ដុំនិងអ្នកលក់រាយទទួលបានម្នាក់ៗ 1,000$ ផងដែរ។

សម្រាប់ឆ្នាំថ្មី2020នេះនៅមិនទាន់អស់ឡើយ បើតាមការណ៍ឲ្យដឹងពីក្រុមហ៊ុនប៊ូសស្ត្រងបានបញ្ជាក់ប្រាប់ថា”សម្រាប់ឆ្នាំថ្មីនេះ ប៊ូសស្ត្រងបានបន្តផ្ដល់រង្វាន់ធំជាច្រើនសន្ធឹកសន្ធាប់ជួនដល់អតិថិជនរបស់ខ្លួន ហើយអ្នកដែលមិនទាន់បានត្រូវរង្វាន់ថ្មីនេះសូមកុំអស់សង្ឃឹមសូមមេត្តាបន្តពិសាប៊ូសស្ត្រងបន្ថែមទៀតដើម្បីទទួលបានរង្វាន់ធំជាប្រាក់ 10,000$ និងរង្វាន់ម៉ូតូលេខ១ PCX ដែលមាននៅក្នុងក្រវិលកំប៉ុងក្បែរដៃលោកអ្នក។”