នេះជាមហាព្រឹត្តការណ៍ដ៏ធំអស្ចារ្យជាមួយការប្រគំតន្ត្រីដ៏ធំអស្ចារ្យដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែពីក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង នៅបរិវេនសួនច្បារសុខាត្រើយខាងកើត មានទាំងការអកអំបុកតាមលក្ខណៈប្រណៃណីដូនតានិងមានការប្រគំតន្ត្រីដែលមានមនុស្សចូលរួមយ៉ាងច្រើនកុះករ។

ដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ2019 នេះ ប៊ូសស្ត្រងបាននាំមកភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ដោយបានបង្កើតមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយ គឺការប្រគំតន្ត្រី Boostrong Water Fest Concert ទាំងបីថ្ងៃពេញតែម្ដងនៅសួនច្បារសុខាត្រើយខាងកើត ហើយក៏មានការអកអំបុកជាលក្ខណៈទ្រង់ទ្រាយធំទាំងបីថ្ងៃផងដែរ ។ ការប្រារព្ធពិធីអកអំបុកដ៏ធំនៅថ្ងៃទី២ ត្រូវបានដឹកនាំដោយតារាចម្រៀងដ៏ពេញនិយមជាច្រើនដូង នៅលើឆាកប្រគំតន្ត្រី ប៊ូសស្ត្រង។ ក្នុងពេលនោះដែរគេក៏ឃើញមានប្រជាពលរដ្ឋជាច្រើនកុះករចូលរួមអកអំបុកផងដែរ ដោយមានទាំង អំបុក ចេក និងទឹកដូង អកលេងយ៉ាងសប្បាយរីករាយទាំងអស់គ្នាបន្ទាប់ពីមានការច្រៀង រាំលេងចាក់ក្បាច់តាមបទចម្រៀង ជាលក្ខណៈប្រពៃណី លក្ខណៈសម័យ និងបែបRock ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអុំបុក និងសំពះព្រះខែនៅរាត្រីទីពីរនេះ។
សូមអញ្ជើញចូលរួមទាំងអស់គ្នាដោយសេរី ដើម្បីអបអរសាទរក្នុងព្រះរាជាពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្នុងឆ្នាំនេះ ហើយកុំភ្លេចក្រេបរសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោក ប៊ូសស្ត្រង និងជាពិសេសលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់លំដាប់លេខ១ PCXដែលមាននៅក្បែរដៃលោកអ្នក។








