យប់ទី១ ប៊ូសស្ត្រងលេងម៉ាចាសដៃហ្មង ប្រជុំគ្នាសុទ្ធតែកំពូលតារាចម្រៀងល្បីៗ
Boostrong November 10, 2019 Khmernote

យប់នេះឡើងកក្រើកឆាកប៊ូសស្រ្តងតែម្តង គ្រាន់តែជាថ្ងៃបុណ្យអ៊ុំទូកទី១សោះ សុទ្ធតែកំពូលតារាចម្រៀងល្បីៗក្នុងប្រទេសកម្ពុជា មកច្រៀងរួមគ្នាបែបចង្វាក់ប្រពៃណី ក្នុងមហាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តប្រចាំឆ្នាំ ????????? ????????? ???? ដើម្បីអបអរសាទរក្នុងឳកាសព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។

ពិតជាប្រពៃណាស់ ត្រឹមយប់ថ្ងៃទី១ នៃការបើកឆាកអបអរសាទរបុណ្យអ៊ុំទូក របស់កម្មវិធីប្រគំតន្រ្តីដ៏អស្ចារ្យរបស់ប៊ូសស្រ្តង មានកំពូលតារាចម្រៀងដ៏ល្បីជាច្រើនដូងដូចជា៖ លោកខេមរៈ សិរីមន្ត លោកណុប បាយ៉ារិទ្ធ កញ្ញាសុខ សីឡាលីន កញ្ញាសួស វិហ្សា លោកឃី សុឃុន ប្អូនប្រុសទេព ពិសិដ្ឋ មកចូលរួមធ្វើឲ្យមព្រឹត្តិការណ៍ទាំងមូល កាន់តែល្បីកក្រើកនៅរាត្រីទី១នេះ និងអ្វីដែលកាន់តែពិសេសទៀតនោះកំពូលតារាបានអកអំបុករួមគ្នាដើម្បីបង្កើតទំព័រប្រវត្តិសាស្ត្រថ្មីប្រចាំឆ្នាំជាមួយប៊ូសស្ត្រង ក្នុងកម្មវិធីប្រគំតន្រ្តីដ៏អស្ចារ្យបែបនេះ។

យប់នេះ ពិតជារាត្រីដ៏សែនសប្បាយរីករាយមែនទែន ប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើនកុះករចូលរួមអបអរព្រះរាជពិធីបុណ្យ។ កុំភ្លេចចូលរួមទាំងអស់គ្នា មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមួយឆ្នាំមានតែម្តងទេ បើមិនបានចូលរួមពិតជាសោកស្តាយខ្លាំងណាស់។