គូស្នេហ៍មួយគូស្រលាញ់គ្នាស្មោះស្ម័គ្រជាច្រើនឆ្នាំ តែមិនអាចរៀបការជាមួយគ្នាបាន ព្រោះតែគ្មានប្រាក់រៀបការ។ ស្រាប់តែចុងខែតុលានេះ កញ្ញាអៀង រស្មី ដែលគូស្នេហ៍នឹងលោក ហម ចំរើន រស់នៅ ភូមិសែនសុខទី៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ទទួលបានមហាសំណាងដែលស្ទើរតែមិនគួរឲ្យជឿ ដោយប្រទះឃើញរង្វាន់ 10,000$ ពីក្រវិលកំប៉ុងប៊ូសស្ត្រង។

គូសង្សារដែលសូម្បីតែយល់សប្តិក៏ចង់រៀបការនឹងគ្នាដែរនោះបានឲ្យក្រុមការងារយើងដឹងថាសព្វថ្ងៃកញ្ញាមានមុខរបរជាអ្នកធ្វើក្រចក និងប្រុសជាសង្សារជាអ្នកលក់តាមរទេះ ហើយអ្នកទាំងពីរស្រលាញ់គ្នាខ្លាំងណាស់ ចំណែកឪពុកម្តាយទាំងសងខាងក៏មិនជំទាស់ដែរ ប៉ុន្តែដោយសារតែមានជីរភាពលំបាកត្រដាបត្រដួស ទើបមិនអាចសម្រេចបំណងរៀបការបាន ប្អូនទាំងពីរក៏បានបន្តទៀតថា ប្អូនពិតជាសប្បាយចិត្តខ្លាំងណាស់និងអរគុណដល់ក្រុមហ៊ុនប៊ូសស្រ្តងខ្លាំងណាស់ ប្អូននឹងយកប្រាក់រង្វាន់ 10,000$ ពីប៊ូសស្ត្រងនេះទៅរៀបការតាមប្រពៃណី ដើម្បីសម្រេចបំណងប្រាថ្នារៀបការរបស់ប្អូនទាំងពីរឲ្យបាន និងកែប្រែជីវភាពរស់នៅបានឲ្យល្អប្រសើរឡើង។
សូមបញ្ចាក់ផងដែរថារង្វាន់10,000$ពីប៊ូសស្ត្រង ចំពោះអ្នកលក់ដុំ និងអ្នកលក់រាយឲ្យកញ្ញាអៀង រស្មី នេះក៏ម្នាក់ៗទទួលបាន5000$ផងដែរ។





