មានហេតុការណ៍មូយបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់មេភូមិ និងអ្នករស់នៅក្នុងទឹកដីខេត្តបាត់ដំបង ដែលស្ថិតនៅភូមិ អូរសំរិលលើ ឃុំអូរសំរិល ស្រុកសំឡូត។ ដោយស្ត្រី ឈ្នោះ អ៊ុក ស្រីណម ជាអ្នកដាំដំបូង និងពោតដើម្បីចិញ្ចឹមគ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត ត្រូវរ៉ាបរងកូនរៀនសូត្រ និងគ្មានប្រាក់ធ្វើផ្ទះនៅ ស្រាប់តែប្រទះឃើញរង្វាន់ 10,000$ ក្រោយពេលពិនិត្យក្រវិលកំប៉ុងប៊ូសស្ត្រង។
បន្ទាប់ពីសាកសួរអ្នកស្រី អ៊ុក ស្រីណម គាត់បានឲ្យក្រុមការងារយើងដឹងថាសព្ធថ្ងៃគាត់មានជីវភាពយ៉ាប់យ៉ឺនខ្លាំងណាស់ រកមួយថ្ងៃដើម្បីតែមួយថ្ងៃ ធ្វើការច្រើនហត់អស់កំលាងក៏ដាច់ចិត្តទៅទិញប៊ូសស្ត្រងផឹកមួយកំប៉ុង ស្រាប់តែផឹកហើយពេលកំពុងធ្វើការក៏ភ្ញាក់ផ្អើលឈូរឆមានទាំងមេភូមិមកដឹងលឺទៀត ដោយគាត់ត្រូវរង្វាន់10,000$ ស្រស់ៗពីក្រវិលកំប៉ុងប៊ូសស្ត្រងធ្វើឲ្យគាត់ទប់អារម្មណ៍មិនជាប់ ស្រែកឡើងភ្លាត់សំលេង។
ពីមុនមិនដែលជឿរឿងរង្វាន់អីទេតែពេលនេះជឿហើយ កំពុងតែខ្វះខាត់ផងបានត្រូវ10,000$ ពីប៊ូសស្ត្រងដូចជាទេវតាប្រទានកំណប់មកអីចឹង។ ចំណែកឯខាងភាគីក្រុមហ៊ុនប៊ូសស្ត្រងក៏បានចុះទៅពិនិត្យរួចហើយ ហើយក៏បានបញ្ជាក់ដែរថាក្រវិលកំប៉ុងរបស់បងស្រី ណមគឺពិតជាត្រឹមត្រូវពិតប្រាកដមែន ហើយចំពោះអ្នកលក់ដុំ និងអ្នកលក់រាយឲ្យបងស្រី អ៊ុក ស្រីណម នេះក៏ម្នាក់ៗទទួលបាន5000$ផងដែរ។






