មិនធម្មតាទេស្ពតពាណិជ្ជៈកម្មថ្មីរបស់ភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោកប៊ូសស្ត្រងពិតជាឡូយដូចរឿងហូលីវូដអ៊ីចឹង ដែលមានឈុតឆាកថ្មីប្លែកភ្នែក និងមានកំរិតគុណភាពនៃការផលិតខ្ពស់លំដាប់អន្តរជាតិ។
ការពីពេលថ្មីៗនេះក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោក ប៊ូសស្ត្រងបានបញ្ចេញស្ពតថ្មីរបស់ខ្លួនមួយដែលមានចំណងជើងថា BOOSTRONG RED MAN HERO ដែលស្ពតថ្មីនេះបើមើលមួយភ្លែតស្មានតែឈុតក្នុងរឿងហូលីវូដដែលមានមនុស្សជាតួអ្នកក្លាហានរាងសង្ហាប្រែកាយក្លាយជាវីរបុរសមកជួយសង្គ្រោះមនុស្សលោកដូចក្នុងរឿង Avengers ។ យ៉ាងណាមិញ នៅក្នុងស្ពតនេះយើងឃើញតួអង្គក្នុងសាច់រឿងស្ពតពាណិជ្ជៈកម្មប៊ូសស្ត្រងថ្មីនេះមានបុរសម្នាក់បានក្លាយជាវិរៈបុរសជួយសង្គ្រោះមនុស្សលោកដែលជិះក្នុងរថភ្លើងលើអាកាសដែលបំរុងនឹងមានគ្រោះថ្នាក់ឲ្យរួចជីវិតបានទាំងអស់គ្នាដោយសុវត្ថិភាព និងជួយទីក្រុងដែលងងឹតឲ្យមានអគ្គិសនីឡើងវិញបន្ទាប់ពីគាត់ញ៉ាំប៊ូសស្ត្រងអស់មួយកំប៉ុងហើយបានប្រែកាយក្លាយជាវិរៈបុរសប៊ូសស្ត្រង។
ពិតជាវិសេសវិសាលណាស់សម្រាប់ប៊ូសស្ត្រងដែលបានផលិតស្ពតថ្មីប្រកបដោយគុណភាពកំរិតលំដាប់អន្តរជាតិ ស៊ីជាមួយប៊ូសស្ត្រងដែលជាភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោកមែន។
https://www.youtube.com/watch?v=Mk0tsUjVwgA&feature=youtu.be









