ប្រុសស្អាតនៅសៀមរាប ឈ្នះ រថយន្តទំនើប Ford Ranger ស្តែងតែម្តងពី GANZBERG
Boostrong October 30, 2019 Khmernote

សៀមរាប៖ ជាក់ស្តែងកាន់តែរំភើប គ្រាន់តែជិតដាច់ខែតុលា 2019 ភ្លាម មានអតិថិជនមហាសំណាងមួយរូបទៀតហើយ បានឈ្នះរង្វាន់ឡានស៊េរីទំនើប Ford Ranger លេខរៀងទី 73 មួយគ្រឿងៗផុយៗពីការគាស់ក្រវិលកំប៉ុង GANZBERG ។ ដោយយុវជនមហាសំណាងមួយរូបនេះមានឈ្មោះថា ព្រំ មុន្នី រស់នៅភូមិ ធ្លកអណ្តូង សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលការឈ្នះរង្វាន់ដ៏កក្រើកមួយនេះ ថែមទាំងទទួលបានការស៊ែរចែករំលែកអបអរសាទរ ពេញហ្វេសប៊ុកមិនសំចៃដៃតែម្តងដល់ទៅរាប់ពាន់ស៊ែរឯណោះ។

ប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់ពី ហ្គេនស៍បឺគ ជាស្រាបៀរឈ្ងុយឆ្ងាញ់កម្រិតពិភពលោក នឹងក៏ជាដៃគូផ្លូវការក្លឹបកាំភ្លើងធំ Arsenal ។ ហ្គេនស៍បឺគ ក៏តែងតែផ្តល់សំណាងទៅដល់អតិថិជនទាំងអ្នកលក់ និងអ្នកទិញតាមរយៈកម្មវិធីចាប់ឆ្នោតផ្សងសំណាងផង និងកម្មវិធីគាស់ភ្លាមឈ្នះភ្លែតពីកំប៉ុងស្រាបៀរផងដែរ ដោយរង្វាន់រួមមានទាំងឡាន Ford Ranger ឡានលំដាប់អភិជន BMW ម៉ូតូធំទំនើប រួមទាំងប្រាក់រង្វាន់សុទ្ធៗរាប់ពាន់រាប់ម៉ឺនដុល្លារទៀតផង។