អស្ចារ្យកក្រើកភ្នំបូកគោ ជាមួយមហាព្រឹត្តិការណ៍ BOOSTRONG RED MOUNTAIN FESTIVAL
Boostrong October 28, 2019 Khmernote

ពិតជាអស្ចារ្យជាមួយមហាព្រឹត្តិការណ៍ដែលមានតែមួយគ្មានពីរនៅលើកំពូលភ្នំដ៏ខ្ពស់កប់ពពក ជ្រែកផ្សែងអព្វ័មហាសែនត្រជាក់នាថ្ងៃទី២៦ តុលាកន្លងមកនេះ។ ប៊ូសស្ត្រងដែលជាភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោកបានរៀបចំមហាព្រឹត្តិការណ៍មួយដ៏កក្រើកអស្ចារ្យនៅលើកំពូលភ្នំបូកគោដែលព្រឹត្តិការណ៍នេះមានសុទ្ធតែកម្មវិធីថ្មីៗប្លែកៗ សប្បាយៗនិងបានធ្វើឲ្យអ្នកចូលរួមចងចាំមិនភ្លេចទេ។ ការរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុន ការប្រណាំងកង់អន្តរជាតិ ការលេងម្សៅពណ៌ក្រហមដើម្បីប្ដូរពណ៌ភ្នំបូកគោ ការរាំលេងកំសាន្តជាមួយកំពូលតារាចម្រៀង ការគយគន់ថ្ងៃលេចពណ៌មាស កម្មវិធីនីមួយៗពិតជាធ្វើឲ្យបងប្អូនយើងសប្បាយរីករាយដូចស្ថិននៅទីឋានសួគា៍ភ្លេចអស់ទុក្ខកង្វល់ និងចងចាំថាជាអនុស្សាវរីយ៍មួយដ៏អស្ចារ្យប្រចាំឆ្នាំ ២០១៩នេះហើយ។

មហាព្រឹត្តិការណ៍ដ៏ធំមហិមាដែលធ្វើឡើងនៅលើកំពូលភ្នំនេះ ប៊ូសស្ត្រងពិតជាធ្វើបានល្អមែនទែនគ្រប់គ្នាតែងលឺមាត់សរសើរគ្រប់ៗគ្នាទាំងភ្ងៀវជាតិនិងអន្តរជាតិ រហូតដល់បងប្អូនខ្លះមកស្នើរឲ្យប៊ូសស្ត្រងមានរៀបចំកម្មវិធីនេះនៅលើកំពូលភ្នំបូកគោម្ដងទៀតឆាប់ៗផងដែរ។