ព្រឹត្តិការណ៍ប្រគុំតន្ត្រី BOOSTRONG RED MOUNTAIN FESTIVAL ដែលបានរៀបចំឡើងដោយ ភេសជ្ជៈប៉ូវកំលាំង BOOSTRONG នារាត្រីនេះ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមទស្សនាមានភាពរំភើបយ៉ាងខ្លាំង ព្រោះមានសុទ្ធតែវត្តមានកំពូលតារាចម្រៀងល្បីៗជាច្រើនចូលរួម និងបានធ្វើឲ្យឆាកតន្ត្រីសប្បាយរីករាយយ៉ាងខ្លាំងតាំងពីបើកកម្មវិធីរហូតមក។

នៅមុនកម្មវិធីត្រូវបានបញ្ចប់ វត្តមានរបស់កំពូលតារាចម្រៀង ពេជ្រ សោភា បានឡើងបកស្រាយចម្រៀងចង្វាក់ញាក់ព្រមជាមួយនឹងក្រុមរាំដ៏រស់រវើកផងនោះ ធ្វើឲ្យចុងកម្មវិធីកាន់តែសប្បាយទ្វេដងតែម្តង។ សូមរំលឹកផងដែរថាមហាព្រឹត្តិការណ៍ BOOSTRONG RED MOUNTAIN FESTIVAL មានកម្មវិធីសប្បាយៗជាច្រើនទាំងថ្ងៃទាំងយប់ ដែលធ្វើឡើងនៅលើកំពូលភ្នំដ៏វិសិដ្ឋតែមួយ ទីកន្លែងតែមួយ និងក្នុងពេលតែមួយ។ ពិតជាសប្បាយប្លែកនៅលើកំពូលភ្នំបូកគោមែន ជាមួយកំពូលតារាចម្រៀងល្បីៗនៅក្នុងកំពូលព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏អស្ចារ្យតែមួយគត់នេះ៕











