ច្រៀងផង រាំផង ជាមួយកញ្ញា រ៉េត សូហ្សាណា ក្នុងការប្រគុំតន្ត្រី BOOSTRONG RED MOUNTAIN FESTIVAL នារាត្រីនេះ
Boostrong
October 26, 2019
Khmernote
ខណៈនេះផងដែរ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ BOOSTRONG RED MOUNTAIN FESTIVAL ដែលបានប្រព្រឹត្តិធ្វើឡើងនៅលើកំពូលភ្នំបូកគោពពកវិល កំពុងតែមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដោយមានការចូលរួមទស្សនាយ៉ាងច្រើនកុះករពីសំណាក់ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅម្តុំនោះ ហើយការប្រគុំតន្ត្រីនេះផងដែរ ក៏មានការវត្តមានកំពូលតារាចម្រៀងល្បីៗឈ្មោះជាច្រើនប្រចាំផលិតកម្មហង្សមាស និងរស្មីហង្សមាស ធ្វើឲ្យបរិយាកាសសប្បាយរីករាយយ៉ាងខ្លាំងអមជាមួយនឹងអាកាសធាតុដ៏ត្រជាក់នាពេលរាត្រី។
ក្នុងនោះផងដែរ វត្តមានរបស់កញ្ញា រ៉េត សូហ្សាណា ដែលជាអតីតបេក្ខជន The Voice Cambodia រដូវកាលទី 2 និងជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសបានឡើងបកស្រាយចម្រៀងទាំងភាសាខ្មែរ និងភាសាបរទេស ធ្វើឲ្យបងប្អូនចូលរួមទស្សនាស្រែកហ៊ោយ៉ាងខ្លាំង ធ្វើឲ្យបរិយាកាសកាន់តែសប្បាយរីករាយ៕
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






