កំពុងកិនស្រូវសុខៗស្រាប់តែរើសបាន១ម៉ឺនដុល្លារ
Boostrong September 23, 2019 Khmernote

មានហេតុការណ៍មូយបង្កឲ្យមានភាពភ្ញាក់ផ្អើលបានកើតឡើងក្នុងទឹកដីខេត្តកំពត ដែលស្ថិតនៅភូមិ ក្រសាំងលើ ឃុំបន្ទាយមាសខាងកើត ស្រុក បន្ទាយមាស។ ដោយបុរសម្នាក់ឈ្នោះ ម៉ឹង ឌា ជាអ្នកស៊ីឈ្នួលកិនស្រូវយកកន្ទក់ទៅលក់ដើម្បីចិញ្ចឹមគ្រួសារ រកព្រឹកខ្វះ ល្ងាច កំពុងជួបជីវភាពលំបាក ស្រាប់តែប្រទះឃើញទឹកប្រាក់10000$ ក្រោយពេលពិនិត្យក្រវិលកំប៉ុងប៊ូសស្ត្រង។

ក្រោយពេលសាកសួរលោក ម៉ឹង ឌា គាត់បានឲ្យក្រុមការងារយើងដឹងថារាល់ថ្ងៃគាត់ជាអ្នកស៊ីឈ្នួលកិនស្រូវទៅជាអង្កឲ្យគេរួចគាត់យកតែកន្ទក់ដើម្បីលក់ជាថ្នូរនឹងការកិនស្រូវ។ កាលពីថ្មីនេះគាត់មានការហត់អស់កំលាំងពីការងារនេះទើបគាត់ទៅរើសយក ប៊ូសស្ត្រងមូយកំប៉ុងពីធុងទឹកកកអ្នកលក់រួចក៏ផឹក ស្រាប់តែងាកមកមើលក្រវិលកំប៉ុងប៊ូសស្ត្រងធ្វើឲ្យគាត់ស្រឡាំងកាំងបេះដូងលោតស្ទើរចេញមកក្រៅព្រោះជារង្វាន់10000$។ នេះជាលើកទីមួយក្នុងជីវិតលោកហើយដែលត្រូវរង្វាន់ធំយ៉ាងនេះ ស្រប់ពេលដែលកំពុងតែស្ថិតក្នុងជីវភាពលំបាកយ៉ាប់យ៉ឹនបែបនេះ។ ចំណែកឯខាងភាគីក្រុមហ៊ុនប៊ូសស្ត្រងក៏បានចុះទៅពិនិត្យរួចហើយ ហើយក៏បានឲ្យដឹងដែរថា ក្រវិលកំប៉ុងនេះគឺពិតជាត្រឹមត្រូវពិតប្រាកដមែន ហើយចំពោះអ្នកលក់ដុំ និងអ្នកលក់រាយឲ្យបងប្រុស ម៉ឹង ឌា នេះក៏ម្នាក់ៗទទួលបាន5000$ផងដែរ៕