យុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាមរបស់ហ្វ្រេសស៊ី ជាមួយមន្ទីរនិងក្រសួងសុខាភិបាលនៅតែបន្តកាន់តែខ្លាំង
Boostrong September 4, 2019 Khmernote

ក្រុមហ៊ុនទឹកផ្លែឈើ ហ្វ្រេសស៊ី នៅតែបន្តធ្វើកម្មវិធីយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាម យ៉ាងក្តៅគគុក ដោយឈរលើជំហររបស់ខ្លួន ជួយដល់ប្រជាពលរដ្ឋ កុំឲ្យក្លាយជាជនរងគ្រោះដោយសារជម្ងឺគ្រុនឈាមបន្តទៅទៀត។ ជាក់ស្តែងនៅថ្ងៃទី០៤ ខែកញ្ញា នេះ ហ្វ្រេសស៊ី ជាមួយមន្ទីរ និងក្រសួងសុខាភិបាលនៅតែបន្តធ្វើសកម្មភាពយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាម និងចែកមុងជ្រលក់ថ្នាំដល់ពលរដ្ឋ នៅវិទ្យាល័យច្បារអំពៅ។

បន្ទាប់ពីកម្មវិធីយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាម នៅស្តាតអូឡាំពិក នៅមន្ទីពេទ្យកុមារជាតិនិង នៅសួនច្បារឫស្សីកែវបានបញ្ចប់ទៅ ដោយជោគជ័យទទួលបានការគ្រាំទ្រ ពីសំណាក់ប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករហើយ ហ្វ្រេសស៊ី ក៏បានបន្តចុះចែកមុងជ្រលក់ថ្នាំដោយឥតគិតថ្លៃទៅដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខណ្ឌចំនួន២ផ្សេងទៀត ក្នុងរាជធានីភ្នំពេញ គឺខណ្ឌមានជ័យ, និងច្បារអំពៅ ។

នៅថ្ងៃទី4នេះ គេសង្កេតឃើញថាមានប្រជាជនមកចូលរួមដើម្បីទទួលយកមុងជ្រលក់ថ្នាំពីក្រុមហ៊ុនទឹកផ្លែឈើហ្វ្រេសស៊ី កាន់តែច្រើនឡើងៗគួរជាទីរីករាយ។ ក្រុមហ៊ុនហ្វេ្រសស៊ីពិតជាសប្បាយរីករាយខ្លាំងណាស់ដែលឃើញបងប្អូនប្រជាពលរដ្ឋមកចូលរួមបានច្រើនសន្ធឹកសន្ធាប់បែបនេះដើម្បីចូលរួមចំណែកទាំងអស់គ្នាជាមួយហ្វ្រេសស៊ីក្នុងការប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាម។ សូមបញ្ជាក់ផងដែរថាកម្មវិធីចែកមុងជ្រលក់ថ្នាំនេះនឹងបន្តចែកនៅវិទ្យាល័យជម្ពូវ័ន ថ្ងៃទី៥ ខែកញ្ញានេះជាថ្ងៃចុងក្រោយ៕