ទឹកចិត្តឪពុកម្ដាយចម្ពោះកូនចូលរួមជាមួយហ្វ្រេសស៊ីគួរឲ្យកោតសរសើរ
Boostrong September 3, 2019 Khmernote

យើងដឹងហើយថាមុងជ្រលក់ថ្នាំជាមុងមួយប្រភេទដែលគ្មានលក់លើទីផ្សាទេ ហើយមុងនេះអាចជួយជីវិតមនុស្សឲ្យជៀសផុតពីរជម្ងឺដ៏កាចសាហាវបានពីរប្រភេទគឺជម្ងឺគ្រុនឈាមនិងជម្ងឺគ្រុនចាញ់។ព្រោះតែមុងជ្រលក់ថ្នាំមានគុណសម្បត្តិដ៏អស្ចារ្យដូចនេះហើយទើបក្រុមហ៊ុនទឹកផ្លែឈើ ហ្វ្រេសស៊ី សហការណ៍ជាមួយសាលាក្រុងភ្នំពេញ និងក្រសួងសុខាភិបាលធ្វើកម្មវិធីប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាមចែកមុងជ្រលក់ថ្នាំដល់ប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញតែម្ដងដែលមានទីតាំងនៅ ស្តាតអូឡាំពិកចំថ្ងៃទី២កន្លងមកនេះ នៅវិទ្យាល័យច្បារអំពៅ ថ្ងៃទី៤ និងនៅវិទ្យាល័យជម្ពូរវ័ន ថ្ងៃទី៥ ខែកញ្ញានេះ។

ចម្ពោះនៅថ្ងៃទី៣ខែកញ្ញានេះ កម្មវិធីចែកមុងជ្រលក់ថ្នាំនៅសួនច្បារឬស្សីកែវ ដែលមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ទោះជាមេឃភ្លៀងយ៉ាងណាក៏ដោយ។ ប្រជាពលរដ្ឋជាច្រើនមានទឹកមុខញញឹមញញែមក្រោមដំណក់ភ្លៀងគឺ”ពួកគាត់បានឲ្យយើងដឹងថាគាត់មកទទួលមុងនេះដើម្បីយកទៅចងដេកព្រោះគាត់មិនចង់ឲ្យកូនចៅគាត់កើតជម្ងឺគ្រុនឈាមទេ ពេលកើតម្ដងៗមិនស្រួលទេហើយចំណាយអស់ច្រើនទៀត ណាមួយមុងនេះគ្មានលក់នៅទីផ្សារទេចឹងហើយគឺត្រូវតែមកយកឲ្យបានពីទឹកផ្លែឈើហ្វ្រេសស៊ី។”

នេះពិតជាទឹកចិត្តឪពុកម្ដាយមិនអាចកាត់ថ្លៃមែន ដើម្បីកូនចៅទោះមានភ្លៀងធ្លាក់យ៉ាងណាក៏មកចូលរួមទទួលមុងជ្រលក់ថ្នាំពីទឹកផ្លែឈើហ្វ្រេសស៊ីដែរ។