ដើម្បីបញ្ឈប់ជំងឺគ្រុនឈាមក្នុងឆ្នាំ2019នេះ ក្រុមហ៊ុនទឹកផ្លែឈើ ហ្រេសស៊ី បានសហការណ៍ជាមួយសាលាក្រុង និងក្រសួងសុខាភិបាលរាជធានីភ្នំពេញ បានរៀបចំបង្កើតកម្មវិធីយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាមមួយឡើង ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី ៥ ខែកញ្ញានេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ និងការពារកុំឲ្យមានជម្ងឺគ្រុនឈាមនេះកើតឡើងបន្តទៀត។
នៅថ្ងៃច័ន្ទ ទី០២ កញ្ញានេះ គឺជាថ្ងៃទីមួយនៃកម្មវិធីយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាមដែល ហ្វ្រេសស៊ីបានចុះចែកមុងជ្រលក់ថ្នាំដោយឥតគិតថ្លៃទៅដល់ប្រជាពលរដ្ឋដែលមកពីខណ្ឌចំនួន ៥ ដូចជា ៧ មករា, ដូនពេញ, ទួលគោក, ចំការមន, និង បឹងកេងកង និងបានយកមុងជ្រលក់ថ្នាំទៅចែកផ្ទាល់ផងដែរដល់អ្នកជម្ងឺនៅមន្ទីពេទ្យកុមារជាតិផងដែរ។ គេសង្ខេតឃើញថាមានប្រជាជនយ៉ាងច្រើនកុះករដែលបានមកទទួលយកមុងជ្រលក់ថ្នាំពីក្រុមហ៊ុនទឹកផ្លែឈើហ្វ្រេសស៊ី ប្រកបដោយទឹកមុខញញឹមញញែម។
តាមការស្រង់សម្ដីរបស់ប្រជាពលរដ្ឋដែលបានមកទទួលយកមុងជ្រលក់ថ្នាំពីហ្វ្រេសស៊ីបានប្រាប់ភ្នាក់ងារព័ត៌មានយើងថា គាត់ពិតជាសប្បាយរីករាយណាស់ដែលហ្វ្រេសស៊ីបានរៀបចំកម្មវិធីអប់រំពីវិធីបង្ការជម្ងឺគ្រុនឈាមនេះឡើងឲ្យគាត់បានយល់និងចេះវិធីសាស្ត្រការពារខ្លួនពីជម្ងឺគ្រុនឈាម ហើយជាពិសេសនោះគឺមានការចែកមុងជ្រលក់ថ្នាំដោយឥតគិតថ្លៃទៀតផង។
សូមបញ្ចាក់ផងដែរថាកម្មវិធីចែកមុងជ្រលក់ថ្នាំនេះនឹងបន្តចែកទៀតនៅទីតាំងដូចជា:
ថ្ងៃទី៣ កញ្ញា នៅ សួនឬស្សីកែវ
ថ្ងៃទី៤ កញ្ញា នៅ វិទ្យាល័យច្បារអំពៅ
ថ្ងៃទី៥ កញ្ញា នៅ វិទ្យាល័យជម្ពូវ័ន









